Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្ដេជ្ញាសងសឹកអ្នកបំផ្ទុះគ្រាប់បែកសម្លាប់កូនស្រីសម្ព័ន្ធមិត្តលោក ពូទីន (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ីកំពុងស្ដីបន្ទោស និងចង្អុលចំៗលើអ៊ុយក្រែន បន្ទាប់ពីការបំផ្ទុះគ្រាប់បែករថយន្តសម្លាប់នាង Darya Dugina កូនស្រីរបស់លោក Aleksandr Dugin ដែលជាសម្ព័ន្ធមិត្តលោកប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន និង​ប្តេជ្ញា​សងសឹកអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ផងដែរ ។

នាង Darya Dugina
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញាសងសឹកនេះបានកើតឡើង បន្ទាប់ពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) កាលពីពេលថ្មីៗនេះបានបង្ហាញជាសាធារណៈនូវវីដេអូនៃជនជាតិអ៊ុយក្រែនឈ្មោះ Natalya Vovk ដែលត្រូវបានគេកំណត់ថា ជាជនសង្ស័យដ៏សំខាន់ក្នុងករណីបំផ្ទុះរថយន្តកាលពីថ្ងៃសៅរ៍ ទី២០ ខែសីហា ដែលបានសម្លាប់អ្នកកាសែតឈ្មោះ Darya Dugina នៅទីក្រុងមូស្គូ ។

ជនជាតិអ៊ុយក្រែនវ័យ ៤៣ ឆ្នាំរូបនេះបានជិះរថយន្ត Mini Cooper មកដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ២៣ ខែកក្កដា ខណៈដែលនៅថ្ងៃអាទិត្យ ក្រោយការបំផ្ទុះគ្រាប់បែក, នាង Vovk បានបើកឡានទៅប្រទេសអេស្តូនីដើម្បីរត់គេចខ្លួន ។

ជនសង្ស័យនាង Natalya Vovk

គួររំឭកថា ឧបទ្ទវហេតុនៃការផ្ទុះឆេះរថយន្តសម្លាប់នាង Darya Dugina បានកើតឡើងនៅលើផ្លូវហាយវេមួយកន្លែងចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងមូស្គូនៅវេលាម៉ោង ២១ និង ៣៥ នាទី ។ យោងតាមរូបថត និងវីដេអូពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលគេស្គាល់ថាម៉ាក Land Cruiser Prado បានឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ រុស្ស៊ី បង្ហាញមុខជនសង្ស័យ ក្នុងករណីធ្វើឃាត កូនស្រីសម្ព័ន្ធមិត្ត លោក ពូទីន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម