ព័ត៌មានអន្ដរជាតិ
ថៃ បង្កើនសន្តិសុខ ត្រៀមទប់ទល់បាតុកម្ម ស្របពេល បញ្ហានយោបាយកាន់តែក្តៅគគុក
នៅថ្ងៃអង្គារទី២៣ខែសីហានេះ អាជ្ញាធរថៃ បានបង្កើនសន្តិសុខនៅក្នុងរាជធានី មុនការតវ៉ាទាមទារឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង ខណៈតុលាការកំពុងពិចារណាថាតើ ត្រូវទទួលយកសំណើរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដើម្បីគ្រប់គ្រងអាណត្តិ ដែរឬយ៉ាងណា។

គណបក្សប្រឆាំងដ៏ធំ និងជិតពីរភាគបីនៃប្រជាជនថៃ ដែលត្រូវសាកសួរនៅក្នុងការស្ទង់មតិមួយបានជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ គួរតែចុះចេញពីតំណែងនៅថ្ងៃទី២៤ខែសីហាស្អែកនេះ ពីព្រោះពេលវេលារបស់គាត់ក្នុងឋានៈជាប្រមុខយោធា គឺដល់ពេលបញ្ចប់ហើយ។
លោក ប្រាយុទ្ធ អាយុ ៦៨ឆ្នាំ ជាមេទ័ព នៅពេលគាត់ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោត។ គាត់បានក្លាយជានាយករដ្ឋមន្ត្រីស៊ីវិលក្នុងឆ្នាំ២០១៩ បន្ទាប់ពីការបោះឆ្នោតដែលបានធ្វើឡើងក្រោមរដ្ឋធម្មនុញ្ញ ព្រាងដោយយោធា។

ប៉ូលិសបានបិទតំបន់ជុំវិញការិយាល័យនាយករដ្ឋមន្ត្រី នៅកណ្តាលទីក្រុងបាងកក ដោយដាក់រនាំង រួមទាំងទូកុងតឺន័រ និងបិទចរាចរណ៍ផងដែរ។
ភឿថៃ ដែលជាគណបក្សប្រឆាំងដ៏ធំ បានដាក់ញត្តិទៅតុលាការធម្មនុញ្ញ ឲ្យសម្រេចថាតើលោក ប្រាយុទ្ធ អាចបន្តកាន់តំណែងបានរយៈពេលប៉ុន្មានទៀត។ តុលាការអាចសម្រេចបើកសវនាការ ឬច្រានចោលករណីនេះនៅថ្ងៃពុធ។
ប្រសិនបើករណីត្រូវបានទទួលយក គេមិនច្បាស់ទេថាតើ លោក ប្រាយុទ្ធ នឹងបន្តធ្វើជាមេដឹកនាំ ឬត្រូវព្យួរពីតួនាទី។ គេក៏មិនដឹងច្បាស់ដែរថាតើ ពេលណាតុលាការនឹងសម្រេចលើការកំណត់អាណត្តិ។

គណបក្សប្រឆាំងនិយាយថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ បានចាប់ផ្តើមនៅក្នុងខែសីហាឆ្នាំ២០១៤ ពោលគឺមានរយៈពេលពីរបីខែ បន្ទាប់ពីរដ្ឋប្រហារ ដូច្នេះហើយតំណែងរបស់គាត់គួរតែបញ្ចប់ក្នុងខែនេះ។
គួរបញ្ជាក់ថា ប្រទេសថៃ បានជួបប្រទះភាពចលាចលនយោបាយជាប់ៗគ្នា អស់រយៈពេលជិតពីរទស្សវត្សរ៍ រួមទាំងរដ្ឋប្រហារចំនួនពីរលើក និងការតវ៉ាហិង្សាផងដែរ ដោយសារតែការប្រឆាំងទៅនឹងការចូលរួមរបស់យោធានៅក្នុងឆាកនយោបាយ។ ប៉ុន្តែការតវ៉ាបានថមថយក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ ដោយសារបម្រាមជួបជុំព្រោះតែជំងឺកូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ថៃ ព្រមានទឹកជំនន់ជន់លិច ទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍ ដល់សប្តាហ៍ក្រោយ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់