ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ជាប់ពន្ធនាគារ ១២ ឆ្នាំក្នុងសំណុំរឿង 1MDB
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak នៅថ្ងៃអង្គារនេះនឹងជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានតម្កល់ទុកសាលក្រមកាត់ទោសរបស់គាត់លើបទចោទប្រកាន់ជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយរឿងអាស្រូវរបស់មូលនិធិរដ្ឋ 1MDB ។
ប្រធានអង្គចៅក្រមលោក Tun Tengku Maimun Tuan Mat បានថ្លែងក្នុងនាមជាអ្នកតំណាងចៅក្រម ៥ រូបផ្សេងទៀតថា “ដូច្នេះការប្តឹងឧទ្ធរណ៍កន្លងមករបស់លោក Najib ត្រូវបានច្រានចោលជាឯកច្ឆ័ន្ទ ហើយការផ្ដន្ទាទោស និងការកាត់ទោសនៅពេលនេះគឺផ្លូវការ ហើយគេមិនទាន់ដឹងច្បាស់ថា តើលោក Najib នឹងត្រូវបញ្ជូនទៅពន្ធនាគារភ្លាមៗឬយ៉ាងណានោះទេ” ។
លោក Najib បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការក្នុងទីក្រុងគូឡាឡាំពួ ដែលបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ១២ ឆ្នាំ និងពិន័យជាប្រាក់ ៥០ លានដុល្លារអាមេរិក កាលពីឆ្នាំ ២០២០ ក្រោមបទចោទប្រកាន់ថាលោកបានរំលោភលើសេចក្តីទុកចិត្ត រំលោភអំណាច និងលាងលុយកខ្វក់ ហើយនេះគឺជាសវនាការមួយក្នុងចំណោមសវនាការចំនួន ៥ ដែលលោក Najib ត្រូវប្រឈមពាក់ព័ន្ធនឹងបទចោទប្រកាន់អំពើពុករលួយ ។
ទន្ទឹមនោះ តុលាការបានរកឃើញថា លោក Najib បានទទួលថវិកាខុសច្បាប់ជិត ១០ លានដុល្លារអាមេរិកពីក្រុមហ៊ុន SRC International ដែលអតីតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់មូលនិធិ 1MDB បើទោះជាលោក Najib បានបដិសេធថាមិនបានប្រព្រឹត្តិដូចការចោទប្រកាន់នេះក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ ប៉ូលិសអាមេរិក ៣ នាក់ទៀតយកជង្គង់សង្កត់ និងវាយក្បាលជនសង្ស័យផ្ទប់ដី (មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ