ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសក្តែងៗ មិនមេត្តា ចំពោះអ្នកសម្លាប់ Darya Dugina (មានវីដេអូ)
ការសម្លាប់អ្នកវិភាគនយោបាយ និងអ្នកកាសែត Darya Dugina គឺជាឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃ មិនអាចមានក្តីមេត្តាចំពោះមេខ្លោង និងជនល្មើសឡើយ។ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី២៣ខែសីហា។
ជាការឆ្លើយតបទៅនឹងសំណួរ រដ្ឋមន្ត្រីរូបនេះបាននិយាយថា “ខ្ញុំមិនអាចវិនិច្ឆ័យបានទេថាតើ វាជាទង្វើនៃការបំភិតបំភ័យឬការដោះស្រាយគណនី។ តែនេះជាអំពើឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃដែលមិនអាចលើកលែងទោសឲ្យបាន”។
លោក Lavrov បន្ថែមថា “ឥឡូវនេះ តាមខ្ញុំយល់ សេវាសន្តិសុខសហព័ន្ធ (FSB) បានរកឃើញអង្គហេតុរួចហើយ។ ការស៊ើបអង្កេតនេះ ខ្ញុំសង្ឃឹមថា នឹងបញ្ចប់យ៉ាងឆាប់រហ័ស ហើយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ ប្រាកដជាគ្មានក្តីមេត្តាចំពោះមេខ្លោង អ្នកដែលបញ្ជា និងជនល្មើសឡើយ”។
គួរបញ្ជាក់ជាថ្មី, កាលពីថ្ងៃទី២០ ខែសីហា គ្រឿងផ្ទុះបានកម្ទេចរថយន្ត Toyota Land Cruiser ដែល Dugina កំពុងបើកបរលើផ្លូវហាយវេ ក្បែរភូមិ Bolshiye Vyazyomy ក្នុងទីក្រុងមូស្គូ។ រថយន្តបានឆាបឆេះ បណ្តាលឲ្យនាងស្លាប់ភ្លាមៗ។
FSB បានប្រាប់ TASS កាលពីថ្ងៃចន្ទថា ឃាតកម្មរបស់ Dugina ត្រូវបានដោះស្រាយ។ យោងតាមទីភ្នាក់ងារសហព័ន្ធ, ករណីនេះត្រូវបានរៀបចំដោយសេវាសម្ងាត់អ៊ុយក្រែន និងអនុវត្តដោយជនជាតិអ៊ុយក្រែនឈ្មោះ Natalia Vovk ដែលបានភៀសខ្លួនទៅប្រទេសអេស្តូនីបន្ទាប់ពីការសម្លាប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ រុស្ស៊ី បង្ហាញមុខជនសង្ស័យ ក្នុងករណីធ្វើឃាត កូនស្រីសម្ព័ន្ធមិត្ត លោក ពូទីន (មានវីដេអូ)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត