ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ជួបគ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងរយៈពេល ៥០០ឆ្នាំ (មានវីដេអូ)
ដោយលើកឡើងពីការវិភាគថ្មីមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់ EU (JRC), គណៈកម្មការអឺរ៉ុបបានព្រមានកាលពីថ្ងៃអង្គារទី២៣ខែសីហាថា ទ្វីបអឺរ៉ុប កំពុងជួបប្រទះគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេល ៥សតវត្សរ៍។

របាយការណ៍ខែសីហា បានគូសបញ្ជាក់ពីផលប៉ះពាល់នៃអាកាសធាតុអាក្រក់ លើការធ្វើកសិកម្ម។ ស្ទើរតែពាក់កណ្តាលនៃសហភាពអឺរ៉ុប ឬ ៤៧% នៅតែស្ថិតក្រោមលក្ខខណ្ឌព្រមាន ដោយសារតែកង្វះសំណើមក្នុងដី ខណៈ១៧% នៃសហភាពអឺរ៉ុប កំពុងត្រៀមខ្លួនប្រកាសអាសន្ន ដោយសារតែឥទ្ធិពលអាកាសធាតុអវិជ្ជមានលើដំណាំ។
អ្នកវិទ្យាសាស្ត្រ បានព្យាករណ៍ពីការធ្លាក់ចុះនៃទិន្នផលដំណាំរដូវក្តៅ ដោយសារតែលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ។ ទិន្នផលពោត ផ្កាឈូករ័ត្ន និងសណ្តែកសៀងបានធ្លាក់ចុះខ្លាំងបំផុត ពោល ទិន្នផលពោតបានធ្លាក់ចុះ១៦% ផ្កាឈូករ័ត្នធ្លាក់ចុះ១៥% និងសណ្តែកសៀងធ្លាក់ចុះ១២%។

យោងតាមអ្នកជំនាញ JRC, គ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន ហាក់ដូចជាអាក្រក់បំផុតចាប់តាំងពីយ៉ាងហោចណាស់ ៥០០ឆ្នាំមក។ ទិន្នន័យចុងក្រោយនៅចុងបញ្ចប់នៃរដូវនេះ នឹងបញ្ជាក់ពីការវាយតម្លៃបឋមនេះ។
ស្នងការអឺរ៉ុបសម្រាប់ការច្នៃប្រឌិត ស្រាវជ្រាវ វប្បធម៌ អប់រំ និងយុវជន លោកស្រី Mariya Gabriel បាននិយាយថា ការរួមបញ្ចូលគ្នានៃគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងរលកកម្តៅ បានបង្កើត ភាពតានតឹងដែលមិនធ្លាប់មានពីមុនមក លើកម្រិតទឹកនៅសហភាពអឺរ៉ុបទាំងមូល។

យើងកំពុងជួបប្រទះរដូវភ្លើងឆេះព្រៃ ក្នុងអត្រាខ្ពស់ជាងមធ្យម និងផលប៉ះពាល់យ៉ាងសំខាន់លើការផលិតដំណាំ។
របាយការណ៍នេះបានព្រមានថា ស្ថានការណ៍កាន់តែអាក្រក់ទៅៗ នៅក្នុងបណ្តាប្រទេសមួយចំនួនរួមមាន អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់ ហូឡង់ បែលហ្ស៊ិក លុចសំបួ រូម៉ានី ហុងគ្រី ស៊ែប៊ីភាគខាងជើង អ៊ុយក្រែន ម៉ុលដាវី អៀរឡង់ និងចក្រភពអង់គ្លេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ