Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្តេជ្ញា វាយយកតំបន់គ្រីមៀ ពី រុស្ស៊ី វិញ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្តេជ្ញាកាលពីថ្ងៃអង្គារទី២៣ខែសីហាថា ទីក្រុងកៀវ នឹងស្ដារការគ្រប់គ្រងរបស់ខ្លួនលើតំបន់ Crimea វិញបន្ទាប់ពី ឧបទ្វីបនេះ ត្រូវបានកាត់បញ្ចូលជាឧបសម្ព័ន្ធដោយរុស្ស៊ី នៅក្នុងឆ្នាំ២០១៤។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់គណៈប្រតិភូនៅវេទិកា Crimea ដែលជាសន្និសីទតាមវីដេអូថា “ដើម្បីយកឈ្នះលើក្រុមភេរវករ វាចាំបាច់ណាស់ដើម្បីទទួលបានជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ វាចាំបាច់ក្នុងការរំដោះ Crimea។ នេះនឹងជាការរស់ឡើងវិញនៃច្បាប់និងសណ្តាប់ធ្នាប់ពិភពលោក”។

លោកប្រធានាធិបតីបាននិយាយថា អ៊ុយក្រែននឹងដណ្តើមយកតំបន់ Crimea មកវិញតាមមធ្យោបាយណាមួយ ដែលរដ្ឋាភិបាលរបស់លោកចាត់ទុកថាត្រឹមត្រូវ ហើយថា លោកនឹងមិនពិគ្រោះជាមួយប្រទេសផ្សេងទេ មុនពេលធ្វើដូច្នេះ។

ផែនទី Crimea

លោក Zelensky ក៏បានសន្យាដែរថា រាល់ការវាយប្រហាររបស់រុស្ស៊ីនៅទិវាឯករាជ្យរបស់អ៊ុយក្រែន ដែលជាថ្ងៃបញ្ចប់ការគ្រប់គ្រងរបស់សូវៀតលើប្រទេសនេះក្នុងឆ្នាំ១៩៩១ នឹងត្រូវបានឆ្លើយតបយ៉ាងខ្លាំងក្លា។

យោងតាមលោក Zelensky, យោធានឹងឆ្លើយតបទៅនឹងការវាយប្រហារលើទីក្រុង កៀវ តាមរបៀបដូចគ្នា ដែលខ្លួនធ្វើចំពោះទីក្រុងណាមួយដែលរងការវាយប្រហារដោយ រុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ DW

ចុចអាន៖ អាមេរិក ជំរុញពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពី អ៊ុយក្រែន ជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម