Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ EU-អាស៊ាន នឹងរៀបចំកិច្ចប្រជុំកំពូលរួមគ្នា ខណៈ មីយ៉ាន់ម៉ា នៅតែស្រពិចស្រពិលសម្រាប់ការចូលរួម

បានផុស

នៅ

មេដឹកនាំសហភាពអឺរ៉ុប (EU) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលរួមលើកដំបូងនៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្តីពីមន្ត្រីសហភាពអឺរ៉ុបម្នាក់, ទីភ្នាក់ងារសារព័ត៌មានជប៉ុន Nikkei Asia បានរាយការណ៍កាលពីថ្ងៃអង្គារថា EU និងអាស៊ាននឹងពិភាក្សាអំពីការពង្រីកទំនាក់ទំនងរវាងប្លុកទាំងពីរដើម្បីទប់ទល់នឹងឥទ្ធិពលរុស្ស៊ី និងចិននៅក្នុងតំបន់ ខណៈកន្លងមកប្លុកទាំងពីរក៏ធ្លាប់មានកិច្ចប្រជុំកំពូលរួមគ្នាបែបនេះពីមុនមកដែរ ប៉ុន្តែនៅកម្រិតថ្នាក់ប្រធាន និងមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ ។

មន្ត្រីសហភាពអឺរ៉ុបបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មេដឹកនាំនៃប្រទេសជាសមាជិកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ ហើយសហភាពអឺរ៉ុបនឹងព្យាយាមរារាំងប្រទេសអាស៊ីអាគ្នេយ៍ពីការចងសម្ព័ន្ធភាពជិតស្និទ្ធជាមួយចិន និងរុស្ស៊ី ។

យោងតាមរបាយការណ៍បានឲ្យដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនេះនោះទេ ដោយសារតែទំនាក់ទំនងដ៏ស្មុគស្មាញរបស់ប្រទេសជាមួយ EU និងអាស៊ាន បន្ទាប់ពីរដ្ឋប្រហាររបស់យោធានៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ។

ទន្ទឹមនោះ យោធាបានចាប់ខ្លួនមន្ត្រីរដ្ឋាភិបាល ដោយចោទប្រកាន់ពួកគេពីបទក្លែងបន្លំការបោះឆ្នោតសកល ហើយក្រោយមកបានតែងតាំងរដ្ឋបាលថ្មី ។ សកម្មភាពរបស់យោធាបានជំរុញឲ្យមានចលាចលស៊ីវិលដ៏ធំ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាង ១,៦០០ នាក់ ខណៈមនុស្សជាង ១២,០០០ នាក់ត្រូវបានចាប់ខ្លួន និង ៥០ ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅ ។

ស្របពេលជាមួយគ្នានេះ ប្រទេសលោកខាងលិចជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មិនបានទទួលស្គាល់រដ្ឋាភិបាលយោធាដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ហើយកំពុងទាមទារឲ្យប្រទេសនេះត្រឡប់ទៅជាការគ្រប់គ្រងស៊ីវិលវិញ ខណៈរហូតមកដល់ពេលនេះមីយ៉ាន់ម៉ាក៏បាននិងកំពុងប្រឈមមុខទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ចាប់តាំងពីការកាន់កាប់ប្រទេសជាង ១ ឆ្នាំមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មកដឹងតម្លៃអគ្គិសនីក្នុងមួយមេហ្គាវ៉ាត់ម៉ោងរបស់ប្រទេស អឺរ៉ុប មួយចំនួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម