ព័ត៌មានអន្ដរជាតិ
ផ្ទុះកូវីដក្នុងចំណោមពលករថៃដែលធ្វើការនៅ កូរ៉េខាងត្បូង
យោងតាមក្រសួងការបរទេសថៃបានឲ្យដឹងថា ពលករថៃចំនួន៣២នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ខណៈបុគ្គលិកថែទាំសុខភាពនៅទីនោះកំពុងរង់ចាំលទ្ធផលតេស្តពលករចំនួន២៨នាក់បន្ថែមទៀត។

លោក Tanee Sangrat អគ្គនាយកនៃនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងបាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរកូរ៉េបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ពលករថៃចំនួន៣២នាក់បានធ្វើតេស្តឃើញមេរោគនេះហើយស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូលបានទាក់ទងជាមួយអ្នកជំងឺនិងត្រៀមផ្តល់ជំនួយ។
ករណីទី១គឺជាពលករថៃដែលត្រូវបានគេរាយការណ៍ថាបានឆ្លងមេរោគនេះពេលកំពុងធ្វើការនៅក្រុមហ៊ុនអាហារមួយ។ ពលកររូបនេះត្រូវបានគេនិយាយថា បានចូលភោជនីយដ្ឋានមួយដែលពេញនិយមក្នុងចំណោមពលករចំណាកស្រុកថៃនៅ Cheonan ដែលជាទីក្រុងមានចម្ងាយប្រហែល៨០គីឡូម៉ែត្រខាងត្បូងរដ្ឋធានី សេអ៊ូល។

អ្នកជំងឺបានទាក់ទងជាមួយពលករថៃចំនួន៩០នាក់ដែលរស់នៅក្នុងតំបន់នេះ។
លោកបាននិយាយថា ពលករ៩០នាក់ត្រូវបានធ្វើតេស្តហើយ៣១នាក់បានឆ្លងវីរុសនេះខណៈ៣១នាក់ផ្សេងទៀតអវិជ្ជមាន។ លោក Tanee បន្តថា កម្មករនៅសល់២៨នាក់ទៀតកំពុងរង់ចាំលទ្ធផលតេស្ត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ កាសែតថៃ ចុះផ្សាយ អ្នកឆ្លងដែនខុសច្បាប់ពីកម្ពុជា ០១ នាក់ ឆ្លងកូវីដ
ចុចអាន៖ ឡាវ ហាមនាំចូលគ្រឿងសមុទ្រពី ថៃ បន្ទាប់ពីផ្ទុះកូវីដនៅ សាមុត សាខន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ