Connect with us

ព័ត៌មានអន្ដរជាតិ

សាវតាររបស់ជនសង្ស័យជាឃាតក និងដំណើររឿង ជុំវិញការសម្លាប់ Dugina (មានវីដេអូ)

បានផុស

នៅ

សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានបញ្ជាក់ថា ស្រ្តីអ៊ុយក្រែន ឈ្មោះ Natalya Vovk គឺជាជនសង្ស័យសំខាន់ ក្នុងករណីបំផ្ទុះរថយន្តកាលពីថ្ងៃសៅរ៍ទី២០ខែសីហា ដែលបានសម្លាប់អ្នកកាសែតឈ្មោះ Darya Dugina នៅទីក្រុងមូស្គូ។

Natalya Vovk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FSB អះអាងថា Natalya ជាអតីតយុទ្ធជននៃកងវរសេនាតូច Azov ក្នុងទីក្រុង Mariupol ហើយបានប្រែក្លាយទៅជាចារកម្ម ដែលបានចំណាយពេលជាច្រើនសប្តាហ៍តាមដាន Darya Dugina មុនពេលបង្កៃគ្រឿងផ្ទុះទម្ងន់ ៨០០ក្រាម នៅក្រោមកៅអីអ្នកបើករថយន្ត ហើយបានបំផ្ទុះនៅពេល Dugina ចាកចេញពីពិធីបុណ្យមួយនៅជិតទីក្រុងមូស្គូ។

យោងតាម FSB, Natalia កើតនៅទីក្រុង Mariupol ក្នុងតំបន់ Donetsk របស់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ១៩៧៦ ដែលនៅពេលនោះ វាជាផ្នែកមួយនៃសហភាពសូវៀត។

គណនី Telegram គាំទ្រវិមានក្រឹមឡាំង ក៏បានចែករំលែកនូវអ្វីដែលពួកគេជឿថា ជានាមត្រកូលថ្មីរបស់នាងផងដែរ គឺ Shaban។

Profile, ដែលឥឡូវនេះបានលុបទៅហើយ នៅលើបណ្តាញសង្គម VKontakte រុស្ស៊ី (ដូច Facebook), គឺបានបង្ហាញពីប្រវត្តិរូបដែលជាកម្មសិទ្ធិរបស់ Natalia Shaban (Vovk) រស់នៅក្នុងទីក្រុង Mariupol។

គណនីរបស់នាងបានលេងជាលើកចុងក្រោយក្នុងឆ្នាំ២០១៦ ហើយមានអ្នក Follow រាប់សិបនាក់។

FSB ក៏បានអះអាងដែរថា Natalia បាននាំកូនស្រីរបស់នាងឈ្មោះ Sofia ទៅរុស្ស៊ីជាមួយគ្នាដើម្បីសើបការណ៍សម្ងាត់លើ Dugin មុនពេលសម្លាប់។

FSB និយាយថា Natalia បានឆ្លងកាត់ព្រំដែនអ៊ុយក្រែន ចូលរុស្ស៊ី នៅថ្ងៃទី២៣ខែកក្កដាដោយបើកបររថយន្ត Mini Cooper មានស្លាកលេខ សាធារណរដ្ឋប្រជាមានិត Donetsk។

អ្នកស៊ើបការណ៍និយាយថា នាងបានផ្លាស់ប្តូរស្លាកលេខ ទៅជារបស់​ កាហ្សាក់ស្ថាន ហើយធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ជាកន្លែងដែលនាង ជួលអាផាតមិននៅក្នុងអគារជាមួយ Dugina។

នាងក៏បានប្តូរពណ៌សក់ពីទង់ដែងខ្ចី ទៅជាពណ៌ទង់ដែងចាស់ផងដែរ ដើម្បីចៀសវាងការកត់សម្គាល់។

បន្ទាប់ពីគ្រាប់បែកត្រូវបានបង្កៃក្នុងរថយន្តរបស់ Dugina, FSB និយាយថា Natalia បានប្តូរស្លាកលេខឡានម្តងទៀត លើកនេះទៅជាស្លាកលេខអ៊ុយក្រែនវិញ ហើយបើកឆ្ពោះទៅប្រទេសអេស្តូនី។

ប៉ុន្តែឆានែល Telegram គាំទ្រវិមានក្រឹមឡាំងនិយាយថា នាងបានឆ្ពោះទៅទិសខាងលិច ហើយត្រូវបានគេប្រទះឃើញចុងក្រោយថា បានស្នាក់នៅក្នុងសណ្ឋាគារមួយនៅប្រទេសអូទ្រីស ជាមួយនឹងស្ត្រីពីរនាក់ និងក្មេងម្នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី បង្ហាញមុខជនសង្ស័យ ក្នុងករណីធ្វើឃាត កូនស្រីសម្ព័ន្ធមិត្ត លោក ពូទីន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម