Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា រុស្ស៊ី បាញ់រ៉ុកកែតសម្លាប់មនុស្ស ២២នាក់ ក្នុងទិវាឯករាជ្យជាតិ (មានវីដេអូ)

បានផុស

នៅ

ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងតិច ២២នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសកាលពីថ្ងៃពុធទី២៤ខែសីហា នៅពេលគ្រាប់រ៉ុកកែតរបស់រុស្ស៊ី វាយប្រហារទីប្រជុំជនអ៊ុយក្រែន និងបានបំផ្លាញរថភ្លើងដឹកអ្នកដំណើរ ខណៈប្រទេសនេះ ប្រារព្ធខួប ៣១ ឆ្នាំ ចាប់តាំងពីការទទួលបានឯករាជ្យ ពីការគ្រប់គ្រងរបស់សូវៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី Zelensky និយាយថា គ្រាប់រ៉ុកកែតបានវាយប្រហាររថភ្លើងនៅក្នុងទីប្រជុំជន Chaplyne មានចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Donetsk ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

លោកបាននិយាយក្នុងសុន្ទរកថាជាវីដេអូពេលល្ងាចថា “ទីប្រជុំជន Chaplyne គឺជាការឈឺចាប់របស់យើងនៅថ្ងៃនេះ។ គិតត្រឹមពេលនេះ មានអ្នកស្លាប់ចំនួន២២នាក់ហើយ។ រុស្ស៊ីត្រូវទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាង ដែលខ្លួនធ្វើ”។

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky

ក្រោយមក ជំនួយការលោក Zelensky គឺលោក Kyrylo Tymoshenko បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងលើទីប្រជុំជន Chaplyne ចំនួនពីរលើក។ ក្មេងប្រុសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកដំបូង នៅពេលផ្ទះរបស់គាត់ត្រូវគ្រាប់រ៉ុកកែត ហើយមនុស្ស២១នាក់ បានស្លាប់នាពេលក្រោយ នៅពេលគ្រាប់រ៉ុកកែត វាយប្រហារស្ថានីយរថភ្លើង និងបានដុតបំផ្លាញទូរថភ្លើងចំនួន៥។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អ៊ុយក្រែន ហាមប្រាមការប្រារព្ធទិវាឯករាជ្យជាតិ ខ្លាច រុស្ស៊ី វាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម