Connect with us

ព័ត៌មានអន្ដរជាតិ

ភេរវករជូនកាដូថ្ងៃគ្រីស្មាស់ឲ្យអាមេរិក ដោយបំផ្ទុះ​គ្រាប់បែកកណ្តាលក្រុង Nashville

បានផុស

នៅ

រថយន្តបង្កប់គ្រាប់​បែក​មួយ​គ្រឿង ត្រូវ​ក្រុម​ភេរវករ​មិន​ស្គាល់​មុខ បាន​យក​មក​ចត​ចោល​លើ​ដងផ្លូវក្នុង​ទីក្រុង Nashville និង​បាន​បំផ្ទុះ​កាល​ពីព្រឹក​ថ្ងៃ​សុក្រ ត្រូវ​ជាថ្ងៃនៃ​ពិធីបុណ្យ​គ្រីស្មាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បំផ្ទុះ​រថយន្ត​បង្កប់​គ្រាប់​បែក​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ៣នាក់​រងរបួស ប៉ុន្តែ​មិន​ជារបួស​ធ្ងន់ធ្ងរនោះទេ ខណៈប៉ុន្មាន​ម៉ោង​ក្រោយ​ផ្ទុះ ប៉ូលិសរកឃើញថា មាន​មនុស្សនៅ​ក្បែររថយន្ត​ដែលគេ​បង្កប់​គ្រាប់​បែក​នោះ។

ចៅហ្វាយក្រុង Nashville លោក John Cooper ភ្លាមៗ​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​របស់​លោក ធ្វើ​ការ​ឡោមព័ទ្ធ​កន្លែង​កើតហេតុ ដោយអះអាង​ទៀតថា ការ​បំផ្ទុះ​នេះ មិន​បានគំរាមកំហែង​សន្តិសុខដល់ទីក្រុង​ល្បី​ល្បាញ​បំផុត​របស់ Tennessee មួយនេះ​ឡើយ។

  

មកទល់នឹង​ពេល​នេះ មិន​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​នេះ​ឡើយ។

ខ្សែអាត់សំឡេងមួយត្រូវ​បាន​ផ្សាយ​លើ​កញ្ចក់ទូរទស្សន៍​ក្នុង​តំបន់ ប៉ុន្មាន​ម៉ោងក្រោយ​ការផ្ទុះ គឺ​សំឡេងមនុស្សស្រី អំពាវនាវ​ឲ្យ​ពលរដ្ឋក្នុង​ទីប្រជុំជនរងគ្រោះ ធ្វើ​ការជម្លៀស​ខ្លួនជាបន្ទាន់។

តាម​កាមេរ៉ាសុវត្ថិភាព​បង្ហាញ​ដោយស្នងការ​ប៉ូលិសក្រុង Nashville រថយន្ត​បង្កប់គ្រប់​បែកមួយនេះ ត្រូវ​ជន​មិនស្គាល់​យក​មក​ចត​ចោល​តាំងពី​ម៉ោង ១ និង ២២នាទីរំលងអធ្រាត ហើយផ្ទុះ​នៅ​ម៉ោង ៦ព្រឹក៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម