ព័ត៌មានអន្ដរជាតិ
រុស្ស៊ី លាតត្រដាងហេតុផល នៅពីក្រោយ ការបន្ថយល្បឿនវាយលុក អ៊ុយក្រែន (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃពុធទី២៤ខែសីហាថា ការបន្ថយល្បឿននៃការវាយលុក ក្នុងអំឡុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គឺជាការសម្រេចចិត្តប្រកបដោយមនសិការ ព្រោះចង់កាត់បន្ថយចំនួនជនស៊ីវិលស្លាប់និងរបួស។

លោក Shoigu បាននិយាយក្នុងប្រទេសអ៊ូសបេគីស្ថានថា “ពេញមួយប្រតិបត្តិការពិសេសនេះ យើងបានប្រកាន់ខ្ជាប់នូវបទដ្ឋាននៃច្បាប់មនុស្សធម៌។ ការវាយប្រហារ ត្រូវបានអនុវត្តដោយអាវុធដែលមានភាពជាក់លាក់បំផុត លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដូចជា ប៉ុស្តិ៍ត្រួតពិនិត្យ អាកាសយានដ្ឋាន ឃ្លាំងស្តុកទំនិញ បន្ទាយ និងទីតាំងឧស្សាហកម្មយោធា។ ក្នុងពេលជាមួយគ្នានេះ អ្វីគ្រប់យ៉ាងកំពុងត្រូវបានធ្វើដើម្បីចៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល។ ពិតណាស់ នេះគឺជាហេតុផលនៅពីក្រោយការបន្ថយល្បឿនវាយលុក ប៉ុន្តែយើងកំពុងធ្វើវាដោយមនសិការ”។
យោងតាមលោក Shoigu, “យោធារុស្ស៊ី បានរៀបចំការងារជាប្រព័ន្ធលើការបង្កើតជីវិតសន្តិភាពនៅក្នុងទឹកដីដែលរំដោះបាន។ យើងកំពុងផ្តល់ជំនួយមនុស្សធម៌ ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទ្រទ្រង់ជីវិត”។

លោកបន្តថា ប្រតិបត្តិការយោធាពិសេស កំពុងដំណើរការទៅតាមផែនការ។ កិច្ចការទាំងអស់នឹងត្រូវបញ្ចប់។
លោក Shoigu បានប្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ នៃរដ្ឋជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ថា អាវុធដែលត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបន្ថែមចំនួនអ្នកស្លាប់ និងរបួសកាន់តែច្រើន ហើយអូសបន្លាយជម្លោះយោធាកាន់តែយូរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ៊ុយក្រែន ថា រុស្ស៊ី បាញ់រ៉ុកកែតសម្លាប់មនុស្ស ២២នាក់ ក្នុងទិវាឯករាជ្យជាតិ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត