Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅ ប៉ាគីស្ថាន សម្លាប់មនុស្សជាង ៨០០នាក់

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុរបស់ប្រទេសប៉ាគីស្ថាន លោកស្រី Sherry Rehman បាននិយាយកាលពីថ្ងៃពុធទី២៤ខែសីហាថា ភ្លៀងធ្លាក់រដូវមូសុងដ៏ខ្លាំងក្លា មិនធ្លាប់មានក្នុងកំណត់ត្រា បានបង្កឲ្យមានគ្រោះមហន្តរាយធំធេង។

ស្របពេលជាមួយគ្នានោះ លោកស្រីបានអំពាវនាវសុំឲ្យអន្តរជាតិ ផ្តល់ជំនួយក្នុងការដោះស្រាយជាមួយទឹកជំនន់ដែលបានសម្លាប់មនុស្សជាង ៨០០ នាក់ហើយ ចាប់តាំងពីខែមិថុនាមក។

ភ្លៀងរដូវមូសុងប្រចាំឆ្នាំ ពិតជាមានសារសំខាន់សម្រាប់ការស្រោចស្រពដំណាំ និងការបំពេញបឹង និងទំនប់នៅទូទាំងឧបទ្វីបឥណ្ឌា ប៉ុន្តែជារៀងរាល់ឆ្នាំ វាក៏នាំមកនូវរលកនៃការបំផ្លិចបំផ្លាញផងដែរ។

ភ្លៀងធ្លាក់ខ្លាំង បានបន្តវាយលុកប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ខណៈអាជ្ញាធររាយការណ៍ថា មានអ្នកស្លាប់ជាងដប់នាក់ រួមទាំងកុមារប្រាំបួននាក់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

លោកស្រី Sherry Rehman និយាយថា អាជ្ញាធរនឹងចាប់ផ្តើមការអំពាវនាវសុំជំនួយពីអន្តរជាតិ នៅពេលដែលការវាយតម្លៃបានបញ្ចប់។ លោកស្រីបានប្រាប់ AFP ថា “ការរស់នៅមានហានិភ័យ មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ វាជារឿងសំខាន់ដែលដៃគូអន្តរជាតិ ត្រូវជួយយើង”។

ប្រទេសប៉ាគីស្ថាន ស្ថិតនៅលំដាប់ទី៨ក្នុងបញ្ជីប្រទេសដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះបំផុតចំពោះអាកាសធាតុអាក្រក់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

កាលពីដើមឆ្នាំនេះ តំបន់ភាគច្រើននៃប្រទេស ត្រូវបានវាយប្រហារដោយរលកកម្តៅ ដោយសីតុណ្ហភាពបានឡើងរហូតដល់៥១អង្សាសេក្នុងទីក្រុង Jacobabad នៃខេត្ត Sindh។

ប៉ុន្តែបច្ចុប្បន្ន ទីក្រុង​នេះ​កំពុង​ប្រឈម​នឹង​ទឹកជំនន់ ​ដែល​បាន​ជន់​លិច​ផ្ទះ​សម្បែង និង​​ហូរ​កាត់ផ្តាច់​ផ្លូវ និង​ស្ពាន។

ភ្លៀងធ្លាក់ក្នុងឆ្នាំនេះ គឺខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០១០មក នៅពេលដែលមនុស្សជាង២០០០នាក់បានស្លាប់ និងជាង២លាននាក់ត្រូវបានជម្លៀស ដោយទឹកជំនន់ខ្យល់ ដែលគ្របដណ្តប់ជិតមួយភាគប្រាំនៃប្រទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ស្លាប់កើនដល់១០០នាក់ហើយ ក្នុងគ្រោះធម្មជាតិនៅ ប្រេស៊ីល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

កីឡា២៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម