ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមយករូបចម្លាក់សំរឹទ្ធចន្លោះសតវត្សទី៦ ដល់ទី១១ ចំនួន ៣ ទៀតពី អាមេរិក
រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោក Itthiphol Kunplome បាននិយាយថា រដ្ឋាភិបាលថៃកំពុងញាប់ដៃញាប់ជើងទៅយកវត្ថុបុរាណយ៉ាងហោចណាស់ ៣ ទៀតដែលដាក់តាំងក្នុងសារមន្ទីសិល្បៈ Denver រដ្ឋ Colorado សហរដ្ឋអាមេរិក បន្ទាប់ពីជោគជ័យក្នុងការនាំយកវត្ថុបុរាណមកកាន់ប្រទេសវិញនាពេលកន្លងមក ។

លោក Itthiphol បាននិយាយថា គណៈកម្មាធិការប្រមូលវត្ថុបុរាណកំពុងធ្វើការដើម្បីនាំយកមកវិញនូវរូបចម្លាក់សំរឹទ្ធរបស់ព្រះពោធិសត្វ Avalokitesvara ដែលតំណាងឲ្យការអាណិតអាសូរនៃព្រះពុទ្ធទាំងអស់ រួមជាមួយនឹងព្រះពុទ្ធបដិមាឈរចំនួន ២ ទៀតផងដែរ ។
ព្រះពោធិសត្វ Avalokitesvara គឺស្ថិតក្នុងសម័យមុនអង្គរនៅចន្លោះសតវត្សទី៦ និងទី៩ ខណៈដែលរូបចម្លាក់ ២ ទៀតមានអាយុកាលតាំងពីសម័យ Dvaravati ពីសតវត្សទី៧ ដល់ទី១១ ។

គួរបញ្ជាក់ថា កាលពីខែមុន រូបចម្លាក់មាសបុរាណនៃព្រះពុទ្ធបដិមាអាយុកាល ៥០០ ឆ្នាំពីសម័យ Lanna ក៏ត្រូវបានប្រគល់មកកាន់ប្រទេសថៃវិញផងដែរ ប៉ុន្តែគេមិនដឹងថារូបចម្លាក់នេះត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរមួយណានៅសហរដ្ឋអាមេរិកនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ស្ថានភាពប្រទេស ថៃ រយៈពេល ៨ ឆ្នាំ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ៥ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ