ព័ត៌មានអន្ដរជាតិ
តំបន់ Kaliningrad របស់ រុស្ស៊ី នឹងកាន់តែងាយរងគ្រោះ ពេលប្រទេស ២ នេះចូល ណាតូ
រដ្ឋមន្ត្រីការពារជាតិលីទុយអានីលោក Arvydas Anusauskas បាននិយាយកាលពីថ្ងៃពុធថា តំបន់ Kaliningrad របស់រុស្ស៊ី នឹងក្លាយទៅជាតំបន់កាន់តែងាយរងគ្រោះ ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ចូលរួមជាមួយអង្គការណាតូ ។

លោក Anusauskas បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់អ៊ុយក្រែនថា “ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតក្លាយជាសមាជិកណាតូនៅចុងឆ្នាំ នោះច្រករបៀង Suwalki Gap មិនអាចចាត់ទុកថាជាឧបសគ្គនៃបណ្តាប្រទេសណាតូទៀតទេ ប៉ុន្តែតំបន់ Kaliningrad ទាំងមូលអាចចាត់ទុកថាជាផ្នែកងាយរងគ្រោះរបស់រុស្ស៊ី” ។
កន្លងមកប្រទេសប៉ូឡូញបានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតថា ច្រក Suwalki Gap ប្រវែង ១០០ គីឡូម៉ែត្រ នៅជិតទីក្រុង Suwalki របស់ប៉ូឡូញ ដែលស្ថិតនៅចន្លោះប្រទេសបេឡារុស្ស និងតំបន់ Kaliningrad គឺជាចំណុចងាយរងគ្រោះពីយោធា ។

ចំណែកប្រទេសហ្វាំងឡង់ និងស៊ុយអែតបានប្រគល់ពាក្យសុំចូលរួមសម្ព័ន្ធភាពកាលពីពាក់កណ្តាលខែឧសភាដល់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដោយសារតែការភ័យខ្លាចពាក់ព័ន្ធនឹងប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ។
ប៉ុន្តែរហូតមកដល់ពេលនេះ ពាក្យស្នើសុំមិនទាន់ត្រូវបានផ្តល់សច្ចាប័នដោយប្រទេសអេស្ប៉ាញ ក្រិក ព័រទុយហ្គាល់ ស្លូវ៉ាគី តួកគី សាធារណរដ្ឋឆេក និងហុងគ្រីនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន នឹងបន្តប្រយុទ្ធជាមួយ រុស្ស៊ី ដល់ទីអវសាន

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ