ព័ត៌មានអន្ដរជាតិ
មេប៉ូលិសជប៉ុន ប្រកាសលាលែងតំណែង ព្រោះមិនអាចការពារលោក Abe បាន (មានវីដេអូ)
មេប៉ូលិសជាតិ របស់ប្រទេសជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៥ខែសីហានេះថា លោកនឹងលាលែងពីតំណែង ដើម្បីទទួលខុសត្រូវលើការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីខែមុន។
សេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិជប៉ុន លោក Itaru Nakamura បានកើតឡើងនៅពេលដែលទីភ្នាក់ងាររបស់គាត់ បានចេញផ្សាយរបាយការណ៍ ស្តីពីរបៀបដែលខ្លួនបរាជ័យក្នុងការជួយសង្គ្រោះជីវិតលោក Abe កាលពីថ្ងៃទី៨ខែកក្កដា នៅពេលលោក Abe ត្រូវបានគេធ្វើឃាតក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។
របាយការណ៍របស់ប៉ូលិស បានរកឃើញចន្លោះប្រហោងក្នុងការការពារលោក Abe ដែលអនុញ្ញាតឲ្យអ្នកវាយប្រហារ អាចបាញ់គាត់ពីខាងក្រោយបាន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Nakamura មិនបានបញ្ជាក់អំពីពេលវេលាពិតប្រាកដ នៃការលាលែងរបស់គាត់នោះទេ។
ខ្មាន់កាំភ្លើងឈ្មោះ Tetsuya Yamagami ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការវាយតម្លៃផ្លូវចិត្តរហូតដល់ចុងខែវិច្ឆិកា។ លោក Yamagami បានប្រាប់ប៉ូលិសថា លោកបានកំណត់គោលដៅលើលោក Abe ដោយសារតែអតីតមេដឹកនាំរូបនេះ មានទំនាក់ទំនងជាមួយក្រុមសាសនា ដែលគាត់ស្អប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC News
ចុចអាន៖ ជប៉ុន កំណត់ថ្ងៃរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ