Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ចាន់អូចា គោរពការសម្រេចរបស់តុលាការធម្មនុញ្ញ និងទៅអង្គុយកន្លែងតំណែងចាស់

បានផុស

នៅ

លោក ប្រាយុទ្ធ ចាន់អូចា បានព្យួរតួនាទីជានាយករដ្ឋមន្ត្រីភ្លាមៗ និងនៅអង្គុយតំណែងរដ្ឋមន្ត្រីការពារជាតិជាធម្មតា បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើករណីគម្រប់រយៈពេល ៨ ឆ្នាំនៃការកាន់តំណែងនាយករដ្ឋមន្ត្រី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា តុលាការបានសម្រេចដោយមតិភាគច្រើន ៥ ទល់នឹង ៤ ឲ្យលោក ប្រាយុទ្ធ ចាន់អូចា ព្យួរតួនាទីភ្លាមៗ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ តទៅ បន្ទាប់ពីក្ដោបក្ដាប់អំណាចរយៈពេល ៨ ឆ្នាំ ហើយសេចក្ដីសម្រេចផ្សេងៗទៀតនឹងធ្វើឡើង រហូតទាល់តែដំណើរការពិចារណារបស់តុលាការត្រូវបានបញ្ចប់ ។

អ្នកនាំពាក្យដដែលបន្តថា លោក ប្រាយុទ្ធ ចាន់អូចា គោរពតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញគ្រប់ប្រការទាំងអស់ ជាពិសេសគឺការព្យួរ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ​ចាប់ពី​ថ្ងៃទី២៤ ខែសីហា​​តទៅ ប៉ុន្តែនៅតែបន្តបំពេញភារកិច្ចក្នុងមុខតំណែងមួយទៀតជារដ្ឋមន្ត្រីក្រសួងការពារជាតិជាធម្មតា ។

គួរបញ្ជាក់ថា បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរពីតួនាទីដោយតុលាការធម្មនុញ្ញ, លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ខណៈនាយក​រដ្ឋមន្ត្រី​ទី ​២ គឺ​លោក Wissanu Krea-ngam ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Prachachat

ចុចអាន ៖ ស្ថានភាពប្រទេសថៃរយៈពេល ៨ ឆ្នាំ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម