Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ បង្ហាញកញ្ចប់ថវិកាការពារជាតិ ច្រើនបំផុតមិនធ្លាប់មាន ចំពេលតានតឹងជាមួយ ចិន (មានវីដេអូ)

បានផុស

នៅ

តៃវ៉ាន់ បានបង្ហាញផែនការ បង្កើនការចំណាយលើវិស័យការពារជាតិក្នុងកម្រិតកំណត់ត្រា ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសចិន ធ្វើសមយុទ្ធយោធាមិនធ្លាប់មានពីមុនមក ជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្កើនខ្ទង់ចំណាយ ១៣,៩ភាគរយ ដែលរួមបញ្ចូលទាំងការផ្តល់មូលនិធិសម្រាប់យន្តហោះចម្បាំងថ្មី និងឧបករណ៍ផ្សេងទៀតផងដែរនោះ នឹងធ្វើឲ្យកញ្ចប់ថវិកាការពារជាតិសរុបកើនឡើងដល់ ១៩.៤១ ពាន់លានដុល្លារអាមេរិក ឬប្រហែល១៥ភាគរយ នៃការចំណាយសរុបរបស់រដ្ឋាភិបាល។

កញ្ចប់ថវិកា ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen នៅថ្ងៃព្រហស្បតិ៍ទី២៥ខែសីហានេះ និងរង់ចាំការអនុម័តពីសភា គឺបង្ហាញពីការបង្កើនយ៉ាងខ្លាំងនៃខ្ទង់ចំណាយ បើធៀបនឹងការបង្កើនប្រហែល ៤ ទៅ ៥ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen

លោកស្រី Tsai បាននិយាយថា ការប្តេជ្ញាចិត្តរបស់កោះដែលគ្រប់គ្រងដោយខ្លួនឯងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន គឺនឹងមិនផ្លាស់ប្តូរដោយសារតែសម្ពាធឬការគំរាមកំហែងឡើយ។

ស្របពេលជាមួយគ្នានេះ លោកស្រីក៏បាននិយាយដែរថា “ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ តៃវ៉ាន់នឹងមិនបង្កឲ្យកើតមានឧប្បត្តិហេតុ ឬធ្វើឲ្យជម្លោះកើនឡើងនោះទេ”។

កាលពីឆ្នាំមុន តៃវ៉ាន់បានប្រកាសថា ខ្លួននឹងចំណាយប្រាក់បន្ថែម ៨.៦៩ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៦ លើកញ្ចប់ថវិកាការពារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹក និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់កោះនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ តៃវ៉ាន់ បង្ហាញសាច់ដុំយោធា ដោយបង្អួតយន្តហោះចម្បាំងផលិតដោយអាមេរិក ទំនើបបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម