ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានទីក្រុងបាកក និងខេត្ត ៥ ផ្សេងទៀតពីហានិភ័យគ្រោះទឹកជំនន់
ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងបាងកក ខេត្ត Pathum Thani, ខេត្ត Nonthaburi, ខេត្ត Ayutthaya, ខេត្ត Saraburi និងខេត្ត Lopburi ត្រូវបានព្រមានអំពីហានិភ័យនៃទឹកជំនន់ដែលអាចកើតមាន ដោយសារតែកម្ពស់ទឹកទន្លេ Pa Sak និងទន្លេ Chao Phraya បានហក់ឡើងចាប់ពីថ្ងៃសៅរ៍មកម្ល៉េះ ខណៈដែលទំនប់ Pa Sak Jolasid ក៏នឹងបញ្ចេញបរិមាណទឹកជាច្រើនចេញទំនប់ផងដែរ ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) បានប្រកាសកាលពីថ្ងៃពុធថា តំបន់ខាងលើនៃទន្លេ Pa Sak បានជួបប្រទះភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃអាទិត្យ ដែលបណ្តាលឲ្យកម្រិតទឹកកើនឡើងជាបន្តបន្ទាប់ ។
ទន្ទឹមនោះនាយកដ្ឋានធារាសាស្ត្រថៃ (RID) ក៏បានប៉ាន់ប្រមាណដែរថា ទំនប់ Pa Sak Jolasid នឹងទទួលទឹកយ៉ាងច្រើនចំនួន ១៣៣ លានម៉ែត្រគូប ចន្លោះពីថ្ងៃទី ២៥ ដល់ ៣០ ខែសីហា ធ្វើឲ្យបរិមាណទឹកនៅក្នុងទំនប់នេះឡើងដល់ ៣៥៥ លានម៉ែត្រគូប ដែលលើសពីកម្រិតមិនធ្លាប់មានរបស់ទំនប់នេះ ។

ដោយមើលឃើញពីស្ថានភាពបែបនេះ នាយកដ្ឋានធារាសាស្ត្រគ្រោងនឹងបង្កើនការបង្ហូរទឹកចេញពីទំនប់ពី ៣៤.៥៦ លានម៉ែត្រគូប ដល់ ៤៣.២ លានម៉ែត្រគូបក្នុងមួយថ្ងៃ ពោលចាប់ពីថ្ងៃទី ២៧ ខែសីហា ដែលនឹងធ្វើឲ្យកម្រិតទឹកកើនឡើងយ៉ាងខ្លាំង ទាំងទន្លេ Pa Sak និងទន្លេ Chao Phraya ដែលហូរកាត់ខេត្តចំនួន ៦ របស់ប្រទេសថៃ ។
នាយកដ្ឋានបានឲ្យដឹងទៀតថា ខ្លួនកំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យមើលកម្ពស់ទឹកជំនន់ និងទំនប់វារីអគ្គិសនីនៅតំបន់ដែលរងផលប៉ះពាល់ ក៏ដូចជារៀបចំសម្រាប់ការជម្លៀសប្រជាពលរដ្ឋក្នុងករណីមានទឹកជំនន់ភ្លាមៗ ខណៈនាយកដ្ឋានក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទន្លេ តាមដានកម្ពស់ទឹកឲ្យបានដិតដល់ ជាពិសេសតាមដានព័ត៌មានថ្មីៗបំផុត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ លោក ប្រាយុទ្ធ ចាន់អូចា គោរពការសម្រេចរបស់តុលាការធម្មនុញ្ញ និងទៅអង្គុយកន្លែងតំណែងចាស់

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?