Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ប្រើយុទ្ធសាស្រ្តអធិរាជចិន សង់ ៨ភូមិគ្រឹះ បន្លំភ្នែកសត្រូវ លួចធ្វើឃាត (មានវីដេអូ)

បានផុស

នៅ

ជាយុទ្ធសាស្រ្តការពារថ្មីប្រឆាំងនឹងការធ្វើឃាត, លោក គីម ជុងអ៊ុន បានសាងសង់ភូមិគ្រឹះថ្មីជាច្រើននៅក្នុង “ទីក្រុងហាមឃាត់” របស់គាត់ ដូច្នេះសត្រូវមិនអាចដឹងថា គាត់ស្នាក់នៅឯណានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិភាគថ្មីបានបង្ហាញពី ភូមិគ្រឹះប្រណីតថ្មីចំនួនប្រាំបី ត្រូវបានសាងសង់នៅក្នុងបរិវេណ Ch’angkwangsan ដែលជាអចលនទ្រព្យសម្ងាត់នៅកណ្តាលទីក្រុងព្យុងយ៉ាង។

ការសិក្សាពីអង្គការឃ្លាំមើលភាពជាអ្នកដឹកនាំកូរ៉េខាងជើង ក៏បានកំណត់អត្តសញ្ញាណអគារឆ្មាំថ្មី និងដីទំនេរជាច្រើនកន្លែង ទុកសម្រាប់សង់លំនៅដ្ឋាននាពេលអនាគត ផងដែរ។

លោក Michael Madden អ្នកជំនាញផ្នែកឥស្សរជនកូរ៉េខាងជើង ដែលដឹកនាំអង្គការនេះបាននិយាយថា ហេតុផលដ៏មានសក្តានុពលមួយសម្រាប់ការសាងសង់នេះ គឺដើម្បីធ្វើឲ្យការវាយប្រហារកាន់តែពិបាក។

លោកនិយាយថា “អាចនឹងមានការវាយប្រហារពីខាងក្រៅប្រទេស សំដៅលើមេដឹកនាំកូរ៉េខាងជើង រួមជាមួយនឹងបញ្ជាការដ្ឋាន និងប៉ុស្តិ៍យាមអចលនទ្រព្យយោធារបស់ខ្លួន។ សកម្មភាពដ៏សំខាន់បំផុត បានកើតឡើងប្រហែល១០ឆ្នាំមុន នៅពេលកងកម្លាំងកូរ៉េខាងត្បូង ក្លែងធ្វើជាការវាយប្រហារបែបនេះ ហើយវាបានបណ្តាលឲ្យទីក្រុងព្យុងយ៉ាងមានភាពច្របូកច្របល់”។

លោក Madden បន្តទៀតថា “នេះគឺជាវគ្គថ្មីនៅក្នុងហ្គេម ឆ្មា-កណ្ដុរ ដែលមេដឹកនាំកូរ៉េខាងជើង អាចគេចផុតពីការចាប់រូបភាពដោយផ្កាយរណប អំពីកន្លែងលាក់ខ្លួនរបស់គាត់។ ប្រសិន​បើ​អ្នក​គិត​ថា ​គាត់​នៅ​ក្នុង​ផ្ទះ​មួយ សូម​ទាយ​ម្ដង​ទៀត គាត់​អាច​នឹង​នៅ​ក្នុង​ផ្ទះ​មួយ​ផ្សេង”។

នេះ​ជា​យុទ្ធសាស្ត្រ​បន្លំភ្នែក ដូច​យុទ្ធសាស្ត្ររបស់​អធិរាជ​ទីមួយ​នៃ​ប្រទេស​ចិន ឈីន ស៊ឺហ័ង ដែលព្រះអង្គបានផ្ទំ​នៅ​កន្លែង​ផ្សេងគ្នារាល់យប់​ ដើម្បី​គេច​ពី​ឃាតក​។

​អធិរាជ​ទីមួយ​នៃ​ប្រទេស​ចិន ឈីន ស៊ឺហ័ង

ភូមិគ្រឹះថ្មីទាំងនេះ មានទីតាំងនៅកណ្តាលទីក្រុងព្យុងយ៉ាង។ វានៅទល់មុខអគារការិយាល័យរបស់នាយកដ្ឋានគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកាន់អំណាច។

នាយកដ្ឋានទាំងនេះគឺស្ថិតក្នុងចំណោម ស្ថាប័នដ៏មានឥទ្ធិពលបំផុតមួយចំនួន នៅក្នុងវប្បធម៌នយោបាយកូរ៉េខាងជើង ព្រោះពួកគេមានតួនាទីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល សន្តិសុខ និងអង្គការយោធា។

លោក គីម ជុងអ៊ុន

បរិវេណ Ch’angkwangsan ក៏ស្ថិតនៅជិតកន្លែងមួយចំនួន ដែលថ្នាក់ដឹកនាំកូរ៉េខាងជើងរៀបចំព្រឹត្តិការណ៍ជាតិ ក៏ដូចជាបណ្តុំភោជនីយដ្ឋានរបស់ទីក្រុងព្យុងយ៉ាង ផងដែរ។

លើសពីនេះ បរិវេណនេះគឺជាទឹកដីដ៏សុខស្រួលសម្រាប់លោក គីម ជុងអ៊ុន។ កាលពីកុមារភាព លោក គីម បានរស់នៅក្នុងលំនៅដ្ឋានដ៏ធំបំផុតរបស់ខ្លួន ដែលត្រូវបានសាងសង់ឡើងសម្រាប់ឪពុក និងអ្នកកាន់តំណែងមុនគឺលោក គីម ជុងអ៊ីល។

ទោះបីជាយ៉ាងណាក៏ដោយ គេដឹងថា លោក គីម ជុងអ៊ុន មិនមែនស្នាក់នៅត្រឹមតែក្នុងភូមិគ្រឹះតែ៨នេះទេ ពោលគឺគាត់ មានអគារស្នាក់នៅប្រហែល ១៣ កន្លែងឯណោះនៅទូទាំងប្រទេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក គីម ជុងអ៊ុន គំរាម កម្ទេច កូរ៉េខាងត្បូង ឲ្យវិនាសសាបសូន្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម