ព័ត៌មានអន្ដរជាតិ
ពូទីន ចេញបញ្ជាឲ្យ កែនទាហាន ជាង ១៣ម៉ឺន នាក់ទៀត (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យយោធារបស់លោក កែនទាហានចំនួន ១៣៧ ០០០ នាក់ទៀត ដើម្បីបង្កើនទំហំកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដល់ ២ ០៤០ ០០០ នាក់ ខណៈសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ឈានចូលខែទី៧។

យោងតាមក្រឹត្យដែលចេញផ្សាយនៅលើគេហទំព័រនីតិបញ្ញត្តិរបស់រដ្ឋាភិបាលបានបង្ហាញថា បញ្ជានេះនឹងចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២៣។
លើកចុងក្រោយដែលលោក ពូទីន បង្កើនទំហំកងទ័ពរុស្ស៊ីគឺក្នុងខែវិច្ឆិកាឆ្នាំ២០១៧។

នៅដើមប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន, រុស្ស៊ី មិនបាននិយាយថា ខ្លួនមានទាហានប៉ុន្មាននាក់ស្លាប់និងរបួសនោះទេ ប៉ុន្តែខ្លួនធ្លាប់ទទួលស្គាល់នាពេលក្រោយថា ទាហានក្រុងមូស្គូចំនួន ១ ៣៥១នាក់ ត្រូវបានសម្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ តាមការប៉ាន់ប្រមាណរបស់លោកខាងលិច, ចំនួនពិតប្រាកដ អាចលើសនេះ១០ដងឯណោះ ខណៈអ៊ុយក្រែននិយាយថា ខ្លួនបានសម្លាប់ ឬធ្វើឲ្យទាហានរុស្ស៊ីរបួស យ៉ាងតិច ៤៥០០០ នាក់ ចាប់តាំងពីជម្លោះដែលទីក្រុងមូស្គូហៅថាជាប្រតិបត្តិការយោធាពិសេស បានចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈមក។

ទីក្រុង កៀវ ក៏ស្ទាក់ស្ទើរក្នុងការផ្សព្វផ្សាយព័ត៌មានអំពីចំនួនទាហានរបស់ខ្លួន ស្លាប់នៅក្នុងសង្គ្រាមផងដែរ ប៉ុន្តែកាលពីថ្ងៃចន្ទ ប្រមុខកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានសារភាពដ៏កម្រថា បុគ្គលិកបម្រើការជិត ៩០០០នាក់ ត្រូវបានសម្លាប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters, Daily Mail
ចុចអាន៖ រុស្ស៊ី លាតត្រដាងហេតុផល នៅពីក្រោយ ការបន្ថយល្បឿនវាយលុក អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ