ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាមេរិក ម្នាក់ទៀត ធ្វើទស្សនកិច្ច កោះតៃវ៉ាន់ (មានវីដេអូ)
សមាជិកសភាអាមេរិកម្នាក់ទៀត បានទៅដល់ទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៥ខែសីហា ដែលសម្គាល់ជាដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីអាមេរិកទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើដំណើរមុនគេកាលពីដើមខែនេះ។

រដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា ការធ្វើដំណើរបែបនេះ ត្រូវបានរៀបចំឡើងដើម្បីប្រឆាំងរដ្ឋាភិបាលចិន និងផ្តល់ការគាំទ្រដល់ក្រុមផ្តាច់ខ្លួន។
ក្រសួងការបរទេសតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ភ្ញៀវសំខាន់ៗ” នឹងមកដល់ទីក្រុងតៃប៉ិ តាមយន្តហោះដឹកជញ្ជូនយោធាអាមេរិក។

ស្របពេលជាមួយគ្នានោះ ផលិតករទូរទស្សន៍ Fox News បានកំណត់អត្តសញ្ញាណមន្ត្រីអាមេរិក ដែលធ្វើទស្សនកិច្ចតៃវ៉ាន់នេះ ថាមានឈ្មោះ Marsha Blackburn ជាសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Tennessee។
សារព័ត៌មាន CNA បានផ្សាយថា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Songshan, មន្ត្រីអាមេរិកនឹងជួបជាមួយប្រធានាធិបតីលោកស្រី Tsai Ing-wen នៅថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Blackburn គឺជាដំណើរលើកទីបួនរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ចាប់តាំងពីដើមខែសីហាមក និងជាដំណើរលើកទីបីរបស់សមាជិកសភា។
ក្រោយលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចកោះតៃវ៉ាន់បានមួយសប្តាហ៍, គណៈប្រតិភូនៃសភាទាំង២ ក៏បានទៅធ្វើទស្សនកិច្ចទីក្រុងតៃប៉ិផងដែរ។ កាលពីដើមសប្តាហ៍នេះ អភិបាលរដ្ឋ Indiana លោក Eric Holcomb ក៏បានធ្វើដំណើរទៅទីក្រុងតៃប៉ិផងដែរ នៅក្នុងអ្វីដែលកាសែត Global Times របស់ចិនហៅថាជា “និន្នាការបំពុលឲ្យមានភាពតានតឹងកើនឡើងខ្លាំងនៅក្នុងច្រកសមុទ្រតៃវ៉ាន់”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់