ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្អាកជើងហោះហើរទៅចិន ជាការសងសឹក ចំពោះទង្វើរបស់ក្រុង ប៉េកាំង (មានវីដេអូ)
រដ្ឋាភិបាលអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែសីហាថា ខ្លួននឹងផ្អាកជើងហោះហើរត្រង់ អាមេរិក-ចិន ចំនួន ២៦ ជើងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយចំនួន ជុំវិញករណីជំងឺកូវីដ១៩។

ការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់ជើងហោះហើររបស់ក្រុមហ៊ុន Xiamen, Air China, China Southern Airlines និង China Eastern Airlines ចាប់ពីថ្ងៃទី៥ខែកញ្ញា ដល់ថ្ងៃទី២៨ខែកញ្ញា។
ពាក់ព័ន្ធការសម្រេចចិត្តនេះ នាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក (USDOT) បានលើកឡើង ចំពោះការដែលចិន លុបចោលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines និង United Airlines ចំនួន២៦ជើងនាពេលថ្មីៗនេះពាក់ព័ន្ធករណីជំងឺកូវីដ១៩។

ការផ្អាកនេះ រួមមានជើងហោះហើរ ហោះត្រង់ពីទីក្រុង Los Angeles ទៅកាន់ប្រទេសចិនចំនួន១៩ជើង និងជើងហោះហើររបស់ក្រុមហ៊ុន China Eastern ដែលហោះចេញពីទីក្រុង New York ចំនួន៧ជើង។
អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយថា សកម្មភាពរបស់ USDOT គឺ គ្មានការទទួលខុសត្រូវទាល់តែសោះ និងជាការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដោយគ្មានមូលដ្ឋាន។

ស្ថានទូតនិយាយថា វិធានការទប់ស្កាត់កូវីដរបស់ចិន មានភាពយុត្តិធម៌ និងតម្លាភាព ដោយអនុវត្តទាំងក្រុមហ៊ុនអាកាសចរណ៍ចិន និងបរទេស ហើយស្របតាមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគី។
USDOT បាននិយាយថា គិតត្រឹមថ្ងៃទី៧ខែសីហា អាជ្ញាធរចិនបានកែប្រែគោលនយោបាយរបស់ពួកគេ ដូច្នេះប្រសិនបើចំនួនអ្នកដំណើរនៅលើជើងហោះហើរទៅកាន់ប្រទេសចិន ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ឈានដល់៤ភាគរយនៃចំនួនសរុប នោះជើងហោះហើរមួយនឹងត្រូវផ្អាក ហើយប្រសិនបើវាឈានដល់៨ភាគរយ ជើងហោះហើរពីរនឹងត្រូវផ្អាក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន៖ ពិភពលោក ឃើញច្បាស់ហើយថា អ្នកណា រករឿងអ្នកណា លើបញ្ហាកោះតៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ