Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិតអាមេរិកប្រតិកម្មធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

កាសែត New York Times បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា វេជ្ជបណ្ឌិតម្នាក់ក្នុងទីក្រុង Boston បានបង្ហាញប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna កាលពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត New York Times ចុះផ្សាយថា លោកវេជ្ជបណ្ឌិត Hossein Sadrzadeh គ្រូពេទ្យផ្នែករោគមនុស្សចាស់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្រុង Boston បាននិយាយថា​ គាត់មានប្រតិកម្មធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងដោយមានអារម្មណ៍វិលមុខនិងបេះដូងលោតញាប់។

នេះគឺជាប្រតិកម្មធ្ងន់ធ្ងរដំបូងបង្អស់ដែលត្រូវបានផ្សារភ្ជាប់ជាសាធារណៈទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ក្នុងអំឡុងសប្តាហ៍ដំបូងនៃយុទ្ធនាការចាក់ថ្នាំបង្កាទូទាំងប្រទេស។

លោក David Kibbe អ្នកនាំពាក្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្រុង Boston បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះថា លោកវេជ្ជបណ្ឌិត Sadrzadeh មានអារម្មណ៍ថា គាត់កំពុងវិវត្តទៅជាប្រតិកម្មអាឡ័កស៊ី។ គាត់ត្រូវបានគេនាំទៅបន្ទប់សង្គ្រោះបន្ទាន់ វាយតម្លៃ ព្យាបាលនិងតាមដានតែពេលនេះគាត់ធូរស្រាលហើយ”។

មន្ត្រីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បាននិយាយកាលពីសប្តាហ៍មុនថា FDA កំពុងស៊ើបអង្កេតជុំវិញប្រតិកម្មអាឡ័កស៊ីចំនួន៥ដែលបានកើតឡើងបន្ទាប់ពីមនុស្សត្រូវបានចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer Inc និង BioNTech នៅសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ វ៉ាក់សាំងកូវីដរបស់ ចិន បង្ហាញលទ្ធផលល្អដោយមានប្រសិទ្ធភាពសឹង១០០ភាគរយ

ចុចអាន៖ អង់គ្លេសបញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងកូវីដ ស្របពេលវីរុសកូរ៉ូណាក្លាយពូជថ្មីកំពុងវាយលុកខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម