Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា យោធា អ៊ុយក្រែន នឹងធ្វើរដ្ឋប្រហារ បើលោក Zelensky នៅតែបែបនេះ

បានផុស

នៅ

អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្យាករណ៍ថា យោធាអ៊ុយក្រែនអាចនឹងធ្វើរដ្ឋប្រហារនៅទីក្រុងកៀវ ដោយសារតែរដ្ឋាភិបាលស៊ីវិលរបស់លោកប្រធានាធិបតី Volodymyr Zelensky បដិសេធមិនចរចាសន្តិភាពជាមួយរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Medvedev ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី​បាន​គូសបញ្ជាក់​អំពី​សេណារីយ៉ូ​នេះ​ថា មាន​ជម្រើស​ ២ ​ដែល​លោក​ជឿជាក់​ថា ​អ៊ុយក្រែនអាចទទួលយក គឺ​រដ្ឋាភិបាល​របស់​លោក Zelensky ត្រូវកែតម្រូវជំហរ​របស់​ខ្លួនវិញ និង​យល់ព្រម​តាម​លក្ខខណ្ឌ​របស់​រុស្ស៊ី​សម្រាប់​ការ​បញ្ចប់​អរិភាព ។

ទីក្រុង​ម៉ូស្គូ​បាន​ប្រកាសតំបន់​គ្មាន​យោធា និងកម្ចាត់ពួក neo-Nazi របស់​អ៊ុយក្រែន ជា​គោលដៅ​នៃ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ក្នុង​ប្រទេសនេះ ។ ដើមឡើយទីក្រុងកៀវមានឆន្ទៈក្នុងការទទួលយកឋានៈអព្យាក្រឹត ប៉ុន្តែក្រោយមកបានផ្លាស់ប្ដូរជំហរ ដោយសារតែជំនួយយោធារបស់លោកខាងលិច ។

ទន្ទឹមនោះលោក Zelensky ក៏បានប្រកាសដែរថា ការកម្ចាត់រុស្ស៊ីនៅលើសមរភូមិ និងដណ្តើមយកទឹកដីទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងកៀវ មុនឆ្នាំ ២០១៤ គឺជាជម្រើសតែមួយគត់ដែលអាចធ្វើទៅបានសម្រាប់ប្រទេសរបស់គាត់ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជាង ៦ ខែមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន នឹងបន្តប្រយុទ្ធជាមួយ រុស្ស៊ី ដល់ទីអវសាន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ៖ កិច្ចចរចា​បន្ទាប់​នៃ​បទ​ឈប់បាញ់​ហ្គាហ្សា នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣​កុម្ភៈ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែតមកលើឆ្នេរព្រែកត្រែង

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំក្រុមការងារក្រសួង ត្រៀមអន្តរាគមន៍ជូនពលរដ្ឋករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ កម្ពុជា-ថៃ រួមគ្នាធ្វើឱ្យសម្រេចកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម