ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna អាចបណ្តាលឲ្យអ្នកកែសម្ផស្ស ហើមមុខ
គណៈកម្មាធិការប្រឹក្សារបស់រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបានកត់សម្គាល់ថា ការចាក់ Filler បំពេញបបូរមាត់ឲ្យប៉ោងគឺមានប្រតិកម្មមិនល្អទេចំពោះវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងការពារវីរុសកូរ៉ូណាទាំងឡាយ។
ការលើកឡើងបែបនេះបានធ្វើឲ្យតារាល្បីៗជាច្រើនត្រូវជួបប្រទះហានិភ័យដោយក្នុងនោះរួមមានទាំងតារាស្រី Kylie Jenner ផងដែរ។
បន្ទាប់ពីអ្នកចូលរួមធ្វើតេស្តជាច្រើននាក់ប្រឈមមុខនឹងផលប៉ះពាល់ ក្រុមអ្នកជំនាញបានឲ្យដឹងថា អ្នកដែលចាក់ Filler កែសម្ផស្សអាចប្រឈមនឹងការហើមនិងរលាកផ្ទៃមុខ។
គេហទំព័រ ABC7 រាយការណ៍កាលពីម្សិលមិញថា គ្រូពេទ្យជំនាញខាងរោគសើស្បែកដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាបាននិយាយថា ប្រតិកម្មគឺប្រព័ន្ធភាពស៊ាំ។
ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត Shirley Chi បាននិយាយថា ផលប៉ះពាល់ណាមួយគឺអាចព្យាបាលបានយ៉ាងងាយស្រួលជាមួយសារធាតុបង្កើតអរម៉ូនក្នុងខ្លួនមនុស្សនិងសារធាតុប្រឆាំងអ៊ីស្តាមីន។ លោកស្រីបន្ថែមថា “ប្រព័ន្ធភាពស៊ាំរបស់អ្នកដែលបណ្តាលឲ្យមានការរលាកត្រូវបានកែលម្អឡើងវិញនៅពេលដែលអ្នកចាក់វ៉ាក់សាំង។ នោះបង្ហាញពីរបៀបដែលវាធ្វើការ”។
លោកស្រីបន្តថា “ដូច្នេះវាសមហេតុផលដែលអ្នកនឹងឃើញការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនៅចំណុចមួយចំនួនដែលមិនមែនជាសារធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខ្លួនរបស់អ្នក”។
គួរបញ្ជាក់ថា អ្នកជំងឺដែលបានទទួលវ៉ាក់សាំង Moderna គឺសុទ្ធតែមានការហើមនៅកន្លែងដែលពួកគេចាក់ Filler បំពេញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមហ៊ុន Moderna ថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី
ចុចអាន៖ ក្រុមប្រឹក្សាអាមេរិកណែនាំឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ