Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna អាចបណ្តាលឲ្យអ្នកកែសម្ផស្ស ហើមមុខ

បានផុស

នៅ

គណៈកម្មាធិការប្រឹក្សារបស់រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបានកត់សម្គាល់ថា ការចាក់ Filler បំពេញបបូរមាត់ឲ្យប៉ោងគឺមានប្រតិកម្មមិនល្អទេចំពោះវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងការពារវីរុសកូរ៉ូណាទាំងឡាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះបានធ្វើឲ្យតារាល្បីៗជាច្រើនត្រូវជួបប្រទះហានិភ័យដោយក្នុងនោះរួមមានទាំងតារាស្រី Kylie Jenner ផងដែរ។

បន្ទាប់ពីអ្នកចូលរួមធ្វើតេស្តជាច្រើននាក់ប្រឈមមុខនឹងផលប៉ះពាល់ ក្រុមអ្នកជំនាញបានឲ្យដឹងថា អ្នកដែលចាក់ Filler កែសម្ផស្សអាចប្រឈមនឹងការហើមនិងរលាកផ្ទៃមុខ។

គេហទំព័រ ABC7 រាយការណ៍កាលពីម្សិលមិញថា គ្រូពេទ្យជំនាញខាងរោគសើស្បែកដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាបាននិយាយថា ប្រតិកម្មគឺប្រព័ន្ធភាពស៊ាំ។

ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត Shirley Chi បាននិយាយថា ផលប៉ះពាល់ណាមួយគឺអាចព្យាបាលបានយ៉ាងងាយស្រួលជាមួយសារធាតុបង្កើតអរម៉ូនក្នុងខ្លួនមនុស្សនិងសារធាតុប្រឆាំងអ៊ីស្តាមីន។ លោកស្រីបន្ថែមថា “ប្រព័ន្ធភាពស៊ាំរបស់អ្នកដែលបណ្តាលឲ្យមានការរលាកត្រូវបានកែលម្អឡើងវិញនៅពេលដែលអ្នកចាក់វ៉ាក់សាំង។ នោះបង្ហាញពីរបៀបដែលវាធ្វើការ”។

លោកស្រីបន្តថា “ដូច្នេះវាសមហេតុផលដែលអ្នកនឹងឃើញការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនៅចំណុចមួយចំនួនដែលមិនមែនជាសារធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខ្លួនរបស់អ្នក”។

គួរបញ្ជាក់ថា អ្នកជំងឺដែលបានទទួលវ៉ាក់សាំង Moderna គឺសុទ្ធតែមានការហើមនៅកន្លែងដែលពួកគេចាក់ Filler បំពេញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុមហ៊ុន Moderna ថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី

ចុចអាន៖ ក្រុមប្រឹក្សាអាមេរិកណែនាំឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម