ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ រកឃើញមីកញ្ចប់ វៀតណាម ជាង១តោន មានផ្ទុកសារធាតុ បង្កជំងឺមហារីក និងសរសៃប្រសាទ
កោះតៃវ៉ាន់ បានបញ្ជូនមីកញ្ចប់ម៉ាក Omachi ទម្ងន់សរុប ១.៤៤ តោន ទៅឲ្យប្រទេសវៀតណាមវិញ ដោយនិយាយថា មីទាំងនោះមានផ្ទុកសារធាតុ អេទីឡែនអុកស៊ីដ ដែលបង្កទៅជាជំងឺមហារីក។

រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បានរកឃើញថា មីដែលនាំចូលដោយក្រុមហ៊ុនចិន Qianyu គឺមានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ ០.១៩៥មីលីក្រាមក្នុងមួយគីឡូក្រាម ដែលលើសពីស្តង់ដាររបស់តៃវ៉ាន់។
សារធាតុអេទីឡែនអុកស៊ីដ ត្រូវបានហាមប្រាមក្នុងចំណីអាហារនៅតៃវ៉ាន់ ដោយសារអាជ្ញាធរចាត់ទុកវាជាសារធាតុបង្កជំងឺមហារីក និងជំងឺសរសៃប្រសាទមួយចំនួន។
ក្រុមហ៊ុន Masan Consumer បាននិយាយថា ខ្លួនមិនបានលក់មីទៅឲ្យក្រុមហ៊ុន Qianyu ទេ ថ្វីបើខ្លួនបានផលិតមីសម្រាប់ទីផ្សារតៃវ៉ាន់ក៏ដោយ។

ប្រទេស និងទឹកដីនីមួយៗមានស្តង់ដារអាហាររបស់ខ្លួន ដូច្នេះហើយក្រុមហ៊ុន Masan Consumer បានផលិត ផលិតផលជាពិសេសសម្រាប់ប្រទេស និងទឹកដីនីមួយៗ។ យើងមានលក្ខខណ្ឌតឹងរ៉ឹងជាមួយអ្នកចែកចាយ ដើម្បីការពារពួកគេពីការនាំចេញផលិតផលពីទីផ្សារមួយទៅទីផ្សារមួយទៀត។
ក្រុមហ៊ុន Masan Consumer បញ្ជាក់ថា មីម៉ាក Omachi គឺបំពេញតាមស្តង់ដារអាហាររបស់ប្រទេសវៀតណាម និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
ខណៈពេលនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមកំពុងពិនិត្យមើលបញ្ហានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ប្រទេសអឺរ៉ុប រកឃើញ មីវៀតណាម ២ប្រភេទ មានផ្ទុកសារធាតុគីមី សម្លាប់សត្វល្អិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ