Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បញ្ជាក់ច្បាស់ៗថា ករណីផ្ទុះជំងឺគ្រុនក្ដៅថ្មីៗនេះគឺ ផ្ដាសាយ មិនមែនកូវីដទេ

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបាននិយាយថា ករណីគ្រុនក្តៅជាច្រើនដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍គឺបណ្តាលមកពីជំងឺគ្រុនផ្តាសាយ មិនមែនជាជំងឺកូវីដ ១៩ នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រនេះថា ការធ្វើតេស្តអ្នកជំងឺចំនួន ៤ នាក់នៅក្នុងខេត្ត Ryanggang គឺមិនមែនកូវីដនោះទេ វាជារោគសញ្ញាគ្រុនក្តៅ ហើយការបិទខ្ទប់នៅក្នុងខេត្តភាគខាងជើងប្រទេសមួយនេះក៏ត្រូវដកចេញផងដែរ ។

កាលពីថ្ងៃទី១០ ខែសីហា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីការយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយបាន​បន្ធូរបន្ថយ​នូវ​វិធានការ​ប្រឆាំង​នឹងកូវីដទាំងអស់ រួម​ទាំងកាតព្វកិច្ចពាក់ម៉ាសជាដើម ។

ប៉ុន្តែ​ប្រជាជន​​នៅ​តំបន់​ជាប់​ព្រំដែន​ប្រទេស​ចិន និង​កូរ៉េខាងត្បូងនៅតែ​ត្រូវ​ពាក់​ម៉ាស ដោយសារតែមេដឹកនាំប្រទេសនៅតែអំពាវនាវឲ្យ​ប្រជាពលរដ្ឋ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ។

គួរបញ្ជាក់ថា ទីក្រុង​ព្យុងយ៉ាង​បានប្រកាសមិនមានករណីឆ្លងជំងឺ​កូវីដ ១៩ ​អស់​រយៈពេល​ជាង​ ២ ​ឆ្នាំ​ បើទោះជាមាន​ការ​ផ្ទុះ​ឡើង​ជា​សាកលក៏ដោយ រហូតទាល់តែថ្ងៃទី១២ ខែឧសភា ទើបកូរ៉េខាងជើងរាយការណ៍ពីករណីឆ្លងដំបូងរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ កូរ៉េខាងជើង អាចបាញ់នុយក្លេអ៊ែរ មុនការបោះឆ្នោតពាក់​កណ្ដាលអាណត្តិរបស់ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម