ព័ត៌មានអន្ដរជាតិ
ក្រសួងយុត្តិធម៌អាមេរិក បញ្ចេញលិខិតបញ្ជាក់ ដែលឈានទៅដល់ការឆែកឆេរ លំនៅដ្ឋានលោក ត្រាំ
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រទី២៦ខែសីហា បានបញ្ចេញលិខិតបញ្ជាក់ផ្លូវច្បាប់ដែលអនុញ្ញាតឲ្យ FBI រឹបអូសយកឯកសាររដ្ឋាភិបាលដែលចាត់ទុកថាសម្ងាត់ ពីលំនៅដ្ឋានរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida។

លិខិតនេះ នឹងជាការបំភ្លឺបន្ថែមលើភស្តុតាងដែលនាំទៅដល់ការឆែកឆេរ មិនធ្លាប់មានពីមុនមក។
ចៅក្រមអាមេរិក Bruce Reinhart ដែលយល់ព្រមលើដីកាឈានទៅដល់ការឆែកឆេររបស់ FBI លើលំនៅដ្ឋាន Mar-a-Lago របស់លោក ត្រាំ កាលពីថ្ងៃទី៨ខែសីហា បានបញ្ជាឲ្យបញ្ចេញលិខិតបញ្ជាក់នេះ នៅវេលាថ្ងៃត្រង់ ថ្ងៃសុក្រ (ពេលវេលានៅអាមេរិក)។

តើលិខិតបញ្ជាក់និយាយអ្វីខ្លះ?
លិខិតបញ្ជាក់កម្រាស់៣២ទំព័រនេះ បានចាប់ផ្តើមថា “រដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌ ទាក់ទងនឹងការយកចេញ និងការរក្សាទុកមិនត្រឹមត្រូវ នូវព័ត៌មានសម្ងាត់ នៅក្នុងកន្លែងដែលគ្មានការអនុញ្ញាត ក៏ដូចជាការលាក់បាំងដោយខុសច្បាប់ ឬការដកចេញនូវកំណត់ត្រារបស់រដ្ឋាភិបាលផងដែរ”។
លិខិតបញ្ជាក់បន្តថា “ការស៊ើបអង្កេតរបស់ FBI បានរកឃើញថា ឯកសារមានដាក់សញ្ញាសម្គាល់ថាសម្ងាត់ ដែលហាក់ដូចជាមានផ្ទុកព័ត៌មានការពារជាតិ (NDI) គឺស្ថិតក្នុងចំណោមសម្ភារដែលមាននៅក្នុងប្រអប់ចំនួន១៥ ហើយត្រូវបានរក្សាទុកនៅក្នុងទីតាំងដែលគ្មានការអនុញ្ញាត”។

យោងតាមឯកសារបញ្ជាក់នេះ, នៅក្នុងប្រអប់ទាំងនោះ មន្ត្រីបានរកឃើញឯកសារចំនួន ១៨៤ ក្នុងនោះមាន ២៥ ឯកសារដែលសម្គាល់ថាជាការសម្ងាត់កំពូល។ ភ្នាក់ងារដែលបានត្រួតពិនិត្យប្រអប់ ថែមទាំងបានរកឃើញព័ត៌មានរសើប អំពីអ្នកផ្តល់ព័ត៌មានរបស់រដ្ឋាភិបាល និងចារកម្មទៀតផង។
លិខិតនោះបន្ថែមថា មានហេតុផលដែលអាចជឿថា ឯកសារបន្ថែមដែលមានផ្ទុកព័ត៌មានសម្ងាត់ នៅតែមាននៅ Mar-a-Lago។ ក៏មានហេតុផលដែលអាចជឿផងដែរថា មានភស្តុតាងនៃការរាំងស្ទះនឹងត្រូវបានរកឃើញនៅ Mar-a-Lago៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ លោក ត្រាំ ប្តឹងក្រសួងយុត្តិធម៌អាមេរិក ពាក់ព័ន្ធការឆែកឆេរនៅ Mar-a-Lago

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ