ព័ត៌មានអន្ដរជាតិ
មកដឹងខ្ទង់ចំណាយសម្រាប់រៀបចំពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក Abe
រដ្ឋាភិបាលជប៉ុននឹងចំណាយប្រាក់ប្រហែល ១.៨ លានដុល្លារសម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់អតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo ដែលត្រូវបានបាញ់សម្លាប់កាលពីខែកក្កដា ។
ការអនុម័តរបស់គណៈរដ្ឋមន្ត្រីលើការចំណាយប្រាក់ប្រហែល ២៥០ លានយ៉េន ឬប្រហែល ១.៨ លានដុល្លារពីមូលនិធិបម្រុងឆ្នាំសារពើពន្ធនេះកើតឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ ហើយរាល់ការចំណាយសម្រាប់ពិធីបុណ្យសពនឹងត្រូវបង់ពីថវិការដ្ឋ ។
ទន្ទឹមនោះ រដ្ឋាភិបាលគ្រោងនឹងអញ្ជើញភ្ញៀវផ្លូវការប្រមាណ ៦,០០០ នាក់ទៅចូលរួមពិធីបុណ្យសពដែលនឹងប្រារព្ធធ្វើនៅសាល Nippon Budokan ក្នុងទីក្រុងតូក្យូនៅថ្ងៃទី ២៧ ខែកញ្ញានេះ ។
ខ្ទង់ចំណាយទាំងអស់នេះរួមមានប្រហែល ១.៥ លានដុល្លារសម្រាប់រៀបចំកន្លែងពិធីបុណ្យសព និងប្រហែល ២២០,០០០ ដុល្លារសម្រាប់ការជួលទីតាំង ខណៈការចំណាយលើមន្ត្រីនគរបាលទទួលបន្ទុកយាមកាមសន្តិសុខមិនត្រូវបានរាប់បញ្ចូលនោះទេ ។
ប៉ុន្តែរដ្ឋាភិបាលមិនបានឲ្យក្រសួង ឬស្ថាប័ននានាបង្ហូតទង់ជាតិពាក់កណ្ដាលដង ឬស្ងប់ស្ងាត់ក្នុងថេរវេលាណាមួយនោះទេ ដោយសារមិនប្រាកដថា ពលរដ្ឋទាំងអស់សុទ្ធតែកាន់ទុក្ខលោក Abe នោះទេ ហើយក៏មិនបានចាត់ទុកពិធីបុណ្យថ្នាក់រដ្ឋនេះជាបញ្ហានយោបាយផងដែរ ។
គួរបញ្ជាក់ថា លោក Abe Shinzo ត្រូវបានខ្មាន់កាំភ្លើងឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា អំឡុងពេលលោកថ្លែងសុន្ទរកថាយុទ្ធនាការបោះឆ្នោតនៅទីក្រុង Nara ភាគខាងលិច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់