Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់៣៣ នាក់ក្នុងហេតុការណ៍លិចទូកនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

បានផុស

នៅ

មនុស្សយ៉ាងតិច៣៣នាក់បានស្លាប់ក្នុងហេតុការណ៍លិចទូកដឹកអ្នករកស៊ីនៅបឹង Albert ភាគឦសាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបានប្រាប់ទីភ្នាក់ងារ Anadolu ថា មនុស្សចំនួនប្រាំបីនាក់បានរួចជីវិតពីឧប្បត្តិហេតុដែលបានកើតឡើងនៅជិតតំបន់ Kolokoto ក្នុងទឹកដី Mahagi នៃខេត្ត Ituri ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រំដែនរវាងប្រទេសអ៊ូហ្គង់ដានិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានបិទអស់រយៈពេលជាច្រើនខែមកហើយដោយសារតែជំងឺរាតត្បាតកូវីដ១៩។

លោក Vital Adubangu ប្រធានអង្គការសង្គមស៊ីវិលមួយបាននិយាយថា សោកនាដកម្មនេះបានកើតឡើងបន្ទាប់ពីមានខ្យល់បក់បោកយ៉ាងខ្លាំងនៅលើបឹង។

លោកបានប្រាប់ទីភ្នាក់ងារ Anadolu ថា “សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេដើម្បីធ្វើបុណ្យ”។

គួរបញ្ជាក់ថា បឹង Albert ដែលជាបឹងធំជាងគេទី៧នៅទ្វីបអាហ្រ្វិកគឺស្ថិតនៅចន្លោះកណ្តាលរវាងប្រទេសអ៊ូហ្គង់ដានិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ មនុស្សជាច្រើនមកពីប្រទេសទាំងពីររួមទាំងពាណិជ្ជករផងដែរបានប្រើបឹងនេះដើម្បីដឹកជញ្ជូនទំនិញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ ជនចំណាកស្រុក៧៤នាក់លង់ទឹកស្លាប់ក្នុងប្រទេស លីប៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម