ព័ត៌មានអន្ដរជាតិ
Moderna ប្ដឹង Pfizer ពីបទលួចចម្លងរូបមន្តផលិតវ៉ាក់សាំង
ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានប្តឹងក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ចំពោះការរំលោភប៉ាតង់ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ ដំបូង ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងពីរបានចម្លងបច្ចេកវិទ្យាដែល Moderna បានបង្កើតជាច្រើនឆ្នាំ មុនពេលជំងឺរាតត្បាតអុកឡុកពិភពលោក។

បណ្តឹងបានដាក់ទៅដល់តុលាការសហរដ្ឋអាមេរិក ក្នុងរដ្ឋ Massachusetts កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្របពេលដែល Moderna ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ក្រុមហ៊ុននឹងដាក់ពាក្យប្ដឹងបន្ថែមទៀតទៅតុលាការក្នុងតំបន់ Duesseldorf ក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។

ឆ្លើយតបទៅនឹងបណ្ដឹងខាងលើ Pfizer បញ្ជាក់ថា ក្រុមហ៊ុនមានទំនុកចិត្តលើកម្មសិទ្ធិបញ្ញារបស់ខ្លួន ហើយក្រុមហ៊ុននឹងប្រឆាំងយ៉ាងពេញទំហឹងទៅនឹងការចោទប្រកាន់នេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Moderna បានចោទប្រកាន់ក្រុមហ៊ុន Pfizer/BioNTech ពីបទលួចចម្លងបច្ចេកវិទ្យា mRNA ដែល Moderna មានប៉ាតង់នៅចន្លោះឆ្នាំ ២០១០-២០១៦ មុនពេលជំងឺកូវីដ-១៩ លេចឡើងកាលពីចុងឆ្នាំ២០១៩។ យ៉ាងណាមិញ ចំពោះសំណងនានា ពាក់ព័ន្ធករណីនេះ នៅមិនទាន់មានការបញ្ជាក់នោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ មកដឹងខ្ទង់ចំណាយសម្រាប់រៀបចំពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក Abe

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍