ព័ត៌មានអន្ដរជាតិ
កូនកំលោះជនជាតិចិន ត្រូវរន្ទះបាញ់ស្លាប់ ពេលកំពុងថត Pre-Wedding
អនាគតកូនកំលោះម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ ខណៈកំពុងថតរូប Pre-Wedding ជាមួយគូដណ្តឹង អំឡុងពេលមានភ្លៀងផ្គររន្ទះ នៅតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនាភាគនិរតីនៃប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការគ្រប់គ្រងភ្នំ Jade Dragon Snow Mountain ក្នុងទីក្រុង Lijiang ខេត្ត Yunnan បុរសនោះមានឈ្មោះហៅក្រៅ Ruan ត្រូវរន្ទះបាញ់ បន្ទាប់ពីម៉ោង ១:៣០ រសៀល កាលពីថ្ងៃពុធ។

ក្រោយជូបឧបទ្ទវហេតុភ្លាមៗ ឡានសង្គ្រោះបន្ទាន់ក្នុងតំបន់បានទៅដល់កន្លែងកើតហេតុ ហើយបាននាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលបុរសនោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
តាមពិតទៅ មុនកើតឧបទ្ទវហេតុ អាជ្ញាធរឧតុនិយមក្នុងតំបន់បានចេញសេចក្ដីប្រកាសអាសន្នអំពីផ្គរ រន្ទះ និងផ្លេកបន្ទោររួចហើយ ប៉ុន្តែជនរងគ្រោះ និងអនាគតកូនក្រមុំ រួមទាំងក្រុមការងារថត មិនបានបានចាប់អារម្មណ៍ ទើបបង្ករឿងសោកនាដកម្មនេះឡើង។ យ៉ាងណាមិញ ចំពោះមនុស្សដទៃទៀតដែលនៅកន្លែងកើតហេតុ ពុំមានគ្រោះថ្នាក់អ្វីនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ