ព័ត៌មានអន្ដរជាតិ
UN ស្នើឱ្យមានកិច្ចចរចាអាវុធនុយក្លេអ៊ែររវាង អាមេរិក-រុស្ស៊ី
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) អំពាវនាវឱ្យប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបន្តកិច្ចពិភាក្សាស្តីពី “ការជំនួសសន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ” (New START) ឱ្យបានឆាប់បំផុត ដើម្បីចៀសវាងជម្លោះ ក៏ដូចជាបញ្ហាចម្រូងចម្រាសផ្សេងទៀត។

អ្នកស្រី Izumi Nakamitsu តំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការដកហូតអាវុធ មានប្រសាសន៍ថា បើពុំមានកិច្ចចរចានោះទេ ពិភពលោកហាក់គ្មានការរឹតបន្តឹងឡើយ ហើយបើបន្តអូសបន្លាយ មិនព្រមស្វែងរកអ្នកស្នងតំណែង New START វានឹងក្លាយជាស្ថានភាពកាន់តែគ្រោះថ្នាក់បំផុត។

អង្គការសហប្រជាជាតិ ជឿជាក់ថា ទាំងរុស្ស៊ី និងអាមេរិក នឹងមិនមានការជំទាស់ចំពោះការចរចាអ្នកស្នងតំណែងថ្មីរបស់ New START នោះទេ។ ជាមួយគ្នាដែរ UN កំពុងអំពាវនាវឲ្យភាគីទាំងពីរចាប់ផ្ដើមបន្តកិច្ចពិភាក្សាស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ដំណើរការយន្តហោះចម្បាំងឡើងវិញដើម្បីផ្ទុកអាវុធនុយក្លេអ៊ែរ

-
KPT+៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់