ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូននាវាចម្បាំង ២គ្រឿង បើកកាត់ច្រកសមុទ្រ តៃវ៉ាន់
នាវាចម្បាំងអាមេរិក ២គ្រឿងកំពុងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ចាប់តាំងពីមានភាពតានតឹងរវាងតៃវ៉ាន់ និងចិនបានកើនឡើង ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីដើមខែនេះ។

ទីក្រុងវ៉ាស៊ីនតោន និយាយថា នាវា USS Antietam និង USS Chancellorsville កំពុងធ្វើនាវាចរណ៍តាមដែនទឹកអន្តរជាតិអាស៊ី ហើយពេលនេះវាកំពុងឆ្លងកាត់សមុទ្រតៃវ៉ាន់។ ទោះបីជាកងទ័ពជើងទឹកអាមេរិកអះអាងថាវាគ្រាន់តែជាការឆ្លងកាត់ក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំងចាត់ទុកទង្វើនេះជាការបង្កាត់ភ្លើងរវាងខ្លួន និងកោះតៃវ៉ាន់។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នាវាទាំងពីរគ្រឿង មិនមែនគ្រាន់តែឆ្លងកាត់ធម្មតាឡើយ ខណៈយោធាអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ប្រសិនតៃវ៉ាន់កើតរឿងអ្វីនោះ។

ឆ្លើយតបទៅនឹងករណីនេះ ក្រសួងការពារជាតិតៃវ៉ាន់ និយាយថា កប៉ាល់ទាំងនោះកំពុងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហើយថាកងកម្លាំងរបស់ខ្លួនកំពុងសង្កេតមើល ប៉ុន្តែមិនមានសកម្មភាពអ្វីខុសប្រក្រតីឡើយ។
គួរបញ្ជាក់ថា តៃវ៉ាន់បានក្លាយជាចំណុចក្ដៅរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងពង្រឹងទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដែលធ្វើឱ្យចិនយល់ចាត់ទុកទង្វើនេះជាការជ្រៀតជ្រែករឿងនយោបាយរវាងប្រទេសទាំងពីរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ