ព័ត៌មានអន្ដរជាតិ
ថ្នាំគ្រាប់ប្រឆាំងមេរោគជំងឺអុតស្វា ដាក់ឱ្យធ្វើតេស្តសាកល្បងហើយ
ក្រុមអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Oxford កំពុងសាកល្បងថ្នាំគ្រាប់ប្រឆាំងវីរុស tecovirimat ដើម្បីជួយដល់ការជាសះស្បើយពីជំងឺអុតស្វា ក្រោយពេលជំងឺនេះរីករាលដាលកាន់តែធំឡើងនៅទូទាំងសកលលោក។
ចាប់តាំងពីប្រកាសរកឃើញជំងឹអុតស្វាលើកដំបូងមកទល់នឹងពេលនេះ មនុស្សជាង ៣ពាន់នាក់ នៅចក្រភពអង់គ្លេសបានឆ្លងជំងឺអុតស្វា ខណៈមន្ត្រីសុខាភិបាលព្រមានថា ករណីនេះនឹងកើនឡើងជាច្រើនទៀតនាពេលខាងមុខ។
ជាធម្មតា បន្ទាប់ពីឆ្លងអុតស្វា អ្នកជំងឺនឹងប្រសើរឡើងដោយខ្លួនឯង ដោយពុំមានឱសថជាក់លាក់សម្រាប់ព្យាបាលឡើយ ប៉ុន្តែការជាសះស្បើយអាចចំណាយពេលច្រើនសប្តាហ៍ ហើយអាចមានផលវិបាកធ្ងន់ធ្ងរ។
ដូច្នេះហើយទើបបានជាអ្នកជំនាញសុខភាពនានាព្យាយាមស្វែងរកឱសថដើម្បីជួយសម្រួលដល់ការព្យាបាល។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សាស្ត្រាចារ្យ Sir Peter Horby ដែលជាអ្នកស្រាវជ្រាវសាកល្បងជាន់ខ្ពស់ នៅឯសាកលវិទ្យាល័យ Oxford បង្ហើបឱ្យដឹងថា ក្រុមរបស់លោកកំពុងធ្វើតេស្តសាកល្បងឱសថ ដើម្បីជួយឱ្យការព្យាបាលជំងឺអុតស្វាមានភាពប្រសើរឡើងឆាប់រហ័ស និងជាដាច់ស្រឡះផងដែរ។
អ្នកជំងឺប្រហែល ៥០០នាក់នឹងចូលរួមក្នុងការសាកល្បងនេះ ដោយពួកគេត្រូវបែងចែកជាពីរក្រុម។ អ្នកស្រាវជ្រាវសង្ឃឹមថានឹងមានលទ្ធផលល្អចំពោះការសាកល្បង ក្នុងរយៈពេលប៉ុន្មានខែដែលបានកំណត់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ