Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស អាចអស់សព្វាអាវុធ និងមូលនិធិជួយអ៊ុយក្រែន ត្រឹមចុងឆ្នាំនេះ (មានវីដេអូ)

បានផុស

នៅ

ដោយដកស្រង់ប្រភពក្រសួងការពារជាតិអង់គ្លេស, កាសែត The Times បានរាយការណ៍ថា ចក្រភពអង់គ្លេស នឹងអស់សព្វាវុធដើម្បីបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន ហើយនឹងមិនអាចផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់តម្រូវការយោធារបស់ទីក្រុង កៀវ បានទៀតទេនៅត្រឹមចុងឆ្នាំ២០២២នេះ។

ខណៈដែលជម្លោះនៅអ៊ុយក្រែន មិនបង្ហាញសញ្ញានៃទីបញ្ចប់នោះ​, អ្នករៀបចំផែនការគោលនយោបាយ Whitehall បានបង្ខំចិត្តទទួលស្គាល់ថា ពួកគេកំពុងស្ថិតនៅលើរថភ្លើង ដែលបច្ចុប្បន្នមិនអាចចុះបាន។ កាសែត The Times បានកត់សម្គាល់ថា ស្ថានភាពនេះគំរាមកំហែងដល់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស ទោះអ្នកណាឡើងកាន់តំណែងក៏ដោយ គឺត្រូវតែទទួលការងារដ៏លំបាក។

កាសែតនេះបានគូសបញ្ជាក់ថា “នាយករដ្ឋមន្ត្រីថ្មី នឹងត្រូវប្រឈមមុខនឹងសំណួរនាពេលឆាប់ៗនេះថាតើ ត្រូវផ្តល់ជំនួយបន្ថែមរាប់លានផោនទៀតដែរឬអត់ នៅពេលដែលហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង”។

ស្របពេលជាមួយគ្នានោះ អនុប្រធានវិទ្យាស្ថាន Royal United Services និងជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស លោក Lord Ricketts បានឲ្យដឹងថា ទីក្រុងឡុងដ៍ បានដាក់ខ្លួនឯងនៅក្នុងស្ថានភាពនេះ ព្រោះខ្លួនជឿជាក់ថា ខ្លួនកំពុងធ្វើការត្រឹមត្រូវដោយសន្យាជួយអ៊ុយក្រែន ទាំងដែលមិនគិតពីផលប៉ះពាល់រយៈពេលវែង។ .

ក្នុងពេលជាមួយគ្នានេះ ជនជាតិអង់គ្លេសធម្មតា ដែលកាលពីខែកុម្ភៈ និងមីនា បានផ្តល់ជំនួយដល់ជនភៀសខ្លួនអ៊ុយក្រែន និងគាំទ្រយ៉ាងអន្ទះសារចំពោះការដាក់ទណ្ឌកម្មរបស់អង់គ្លេសប្រឆាំងនឹងរុស្សីនោះ ពេលនេះកំពុងចាប់ផ្តើមមានអារម្មណ៍នឿយណាយចំពោះសកម្មភាពរបស់ពួកគេហើយ។

កង្វល់មួយក្នុងចំណោមកង្វល់ដ៏ធំបំផុតរបស់ពួកគេគឺតម្លៃឧស្ម័ន និងអគ្គិសនី។ និយតករជាតិ Ofgom បានប្រកាសកាលពីដើមសប្តាហ៍មុនអំពីការដំឡើង ៨០% នៃតម្លៃថាមពល។ រឿងនេះកើតឡើង ​បន្ទាប់​ពី​ការ​ដំឡើង​ថ្លៃ​ស្រដៀង​គ្នា ​ក្នុង​ខែ​មេសា។

គួរបញ្ជាក់ថា ចក្រភព​អង់គ្លេស​ស្ថិត​នៅ​លំដាប់​ទី​ពីរ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ជាប្រទេស​ចំណាយ​ច្រើនលើ​ការ​បញ្ជូន​សព្វាវុធ​ទៅឲ្យ​អ៊ុយក្រែន​ជាមួយ​នឹង​ទឹកប្រាក់​ចំនួន ៤.៣៧ ពាន់​លាន​ដុល្លារ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី មិនបញ្ឈប់សង្គ្រាមឡើយ ទោះ អ៊ុយក្រែន បោះបង់គំនិតចូល ណាតូ ក៏ដោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម