ព័ត៌មានអន្ដរជាតិ
ចិន ដាក់ពង្រាយនាវា និងយន្តហោះ នៅជិតកោះតៃវ៉ាន់ ក្រោយអាមេរិក បញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ (មានវីដេអូ)
ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងកាលពីថ្ងៃអាទិត្យទី២៨ខែសីហាថា នាវា និងយន្តហោះយោធាចិនមួយក្រុមធំ ត្រូវបានគេឃើញនៅជុំវិញកោះតៃវ៉ាន់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។

យោងតាមក្រសួង, នាវាកងទ័ពជើងទឹកចិនចំនួន៨គ្រឿង និងយន្តហោះចំនួន២៣គ្រឿង ត្រូវបានគេឃើញនៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់។ យន្តហោះចំនួន១០គ្រឿង បានហោះហើរនៅលើផ្នែកខាងកើតនៃខ្សែបន្ទាត់កណ្តាល ច្រកសមុទ្រតៃវ៉ាន់ ដែលជាខ្សែបន្ទាត់មិនផ្លូវការ ពុះចែកចិនដីគោកនិងកោះតៃវ៉ាន់។
ស្របពេលជាមួយគ្នានោះ យោធាតៃវ៉ាន់អះអាងថា ខ្លួនបានធ្វើការល្បាតតាមអាកាស ហើយកំពុងតាមដានសកម្មភាពរបស់ទីក្រុងប៉េកាំង យ៉ាងដិតដល់។

ការដាក់ពង្រាយជាក់ស្តែងរបស់ចិន បានកើតឡើងមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ជូននាវាចម្បាំងពីរគ្រឿងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងអ្វីដែលកងទ័ពជើងទឹកហៅថា បេសកកម្មឆ្លងកាត់តាមទម្លាប់។ នោះមានន័យថាជាបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។
ទីក្រុងប៉េកាំង បានឆ្លើយតប ដោយឲ្យយោធារបស់ខ្លួនប្រុងជើងការខ្ពស់ ហើយបង្ហាញសញ្ញានៃការត្រៀមលក្ខណៈរបស់ខ្លួន ដើម្បីបញ្ឈប់ការបង្កហេតុឲ្យទាន់ពេលវេលា។ មុននេះ ចិនក៏បានស្តីបន្ទោសអាមេរិកផងដែរ ដោយហៅទីក្រុងវ៉ាស៊ីនតោនថា ជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ភាពតានតឹងនៅក្នុងតំបន់ បាននិងកំពុងកើនឡើងខ្ពស់ ចាប់តាំងពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីដើមខែសីហា។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កាន់តែល្អក់កករ ហើយបានបង្កឲ្យមានសកម្មភាពយោធាចិននៅក្នុងតំបន់នោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក បញ្ជូននាវាចម្បាំង ២គ្រឿង បើកកាត់ច្រកសមុទ្រ តៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ