ព័ត៌មានអន្ដរជាតិ
ជប៉ុន និងអាមេរិក ធ្វើសមយុទ្ធបាញ់មីស៊ីលប្រឆាំងរថក្រោះ Javelin ដែល អ៊ុយក្រែន ប្រើទប់ រុស្ស៊ី
ជប៉ុន និងអាមេរិកបានធ្វើសមយុទ្ធរួមគ្នាមានទាំងការបាញ់គ្រាប់ពិតនៃមីស៊ីលប្រឆាំងរថក្រោះ Javelin ជាប្រព័ន្ធអាវុធចល័តដែលអាមេរិកផ្គត់ផ្គង់ឲ្យអ៊ុយក្រែនប្រើដើម្បីការពាររដ្ឋធានីកៀវ ក្រោយសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

បុគ្គលិកប្រហែល ១,៤០០ នាក់មកពីកងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន និងប្រហែល ៧០០ នាក់មកពីកងទ័ពសហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅឯទីតាំងហ្វឹកហ្វឺន GSDF នៅទូទាំងតំបន់ Kyushu ។
ទន្ទឹមនោះ សមយុទ្ធរួមគ្នាដែលលនឹងបន្តរហូតដល់ថ្ងៃទី៣ ខែកញ្ញាក៏មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពឆ្លើយតបដើម្បីការពារកោះដាច់ស្រយាលរបស់ប្រទេសជប៉ុនផងដែរ ។

ទាហានអាមេរិកបានបាញ់កាំជ្រួចមីស៊ីល Javelin ចំនួន ២ គ្រាប់ទៅកាន់គោលដៅចម្ងាយ ២ គីឡូម៉ែត្រ ខណៈបុគ្គលិកកងកម្លាំងស្វ័យការពារជប៉ុនក៏បានបាញ់មីស៊ីលប្រឆាំងរថក្រោះផ្សេងទៀតផងដែរ ។
គួរបញ្ជាក់ថា នេះជាសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងជាមួយនឹងការប្រើប្រព័ន្ធមីស៊ីល Javelin ដែលធ្វើឡើងដោយយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ដាក់ចំៗថា អាមេរិក និងណាតូជាប់ពាក់ព័ន្ធក្នុងជម្លោះ អ៊ុយក្រែន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត