Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ផ្លាស់ប្តូរវិធីសាស្រ្តប្រើផ្លូវទឹកវិញ ដើម្បីបញ្ជូនអាវុធទៅ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

មន្ត្រីមន្ទីរបញ្ចកោណ បានប្រាប់កាសែត Washington Post កាលពីថ្ងៃអាទិត្យទី២៨ខែសីហាថា សហរដ្ឋអាមេរិក បានពង្រីកការចែកចាយសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន តាមសមុទ្រ ចំពេលមានជម្លោះជាមួយរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណពឹងផ្អែកជាចម្បងលើយន្តហោះ ដើម្បីបញ្ជូនជំនួយសព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ នៅពេលចាប់ផ្តើមប្រតិបត្តិការយោធារុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន។

អាមេរិក បានចាប់ផ្តើមប្រើប្រាស់ផ្លូវសមុទ្រ សម្រាប់វត្ថុមួយចំនួន ពីរបីសប្តាហ៍បន្ទាប់ពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នានៅចុងខែកុម្ភៈ។

ប៉ុន្តែប្រតិបត្តិការដែនសមុទ្ររបស់អាមេរិក ត្រូវបានពង្រីកយ៉ាងសំខាន់ក្នុងនិទាឃរដូវ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមបញ្ជូនកាំភ្លើងយន្ត និងអាវុធធុនធ្ងន់ផ្សេងទៀត ដែលតម្រូវឲ្យផ្គត់ផ្គង់គ្រាប់ជាច្រើន ទៅកាន់ទីក្រុងកៀវ។

លោកវរសេនីយ៍ឯក Steven Putthoff អនុប្រធានប្រតិបត្តិការ នៅបញ្ជាការដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិកបាននិយាយថា “នៅពេលដែលយើងចាប់ផ្តើមផ្តល់កាំភ្លើងយន្តដល់ពួកគេ យើងបានដឹងថា យើងនឹងត្រូវការគ្រាប់បន្ថែមទៀត។ ដូច្នេះ យើងអាចរៀបចំផែនការជាមុនបន្តិច ហើយបន្ទាប់មក យើងអាចចាប់ផ្តើមប្រើការដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមទៀត ដើម្បីផ្តល់ការគាំទ្រ និងឲ្យសព្វាវុធទៅដល់ទីនោះ”។

លោកវរសេនីយ៍ឯក Steven Putthoff

កាសែត Washington Post បានចង្អុលបង្ហាញថា យន្តហោះគឺដឹកអាវុធពីអាមេរិកទៅអឺរ៉ុបបានលឿនជាង ប៉ុន្តែកប៉ាល់អាចផ្ទុកទំនិញបានច្រើនថែមទៀត។

ការផ្លាស់ប្តូរវិធីសាស្រ្តចែកចាយរបស់មន្ទីរបញ្ចកោណ បានបង្ហាញពីដំណាក់កាលថ្មីនៅក្នុងជម្លោះនេះ ខណៈអ៊ុយក្រែន និងដៃគូរបស់ខ្លួន ត្រូវដោះស្រាយសម្រាប់អ្វីដែលត្រូវបានគេរំពឹងថានឹងជាសង្រ្គាមញាំញីអាចអូសបន្លាយពេលច្រើនខែ និងអាចច្រើនឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិអាមេរិក បានបដិសេធប្រាប់លម្អិតអំពីផ្លូវជាក់លាក់ដែលមន្ទីរបញ្ចកោណប្រើដើម្បីបញ្ជូនអាវុធទៅអ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អង់គ្លេស អាចអស់សព្វាអាវុធ និងមូលនិធិជួយអ៊ុយក្រែន ត្រឹមចុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម