ព័ត៌មានអន្ដរជាតិ
មិនខុសពី អង់គ្លេស ប្រទេសអឺរ៉ុបមួយទៀតប្រកាសអស់អាវុធឲ្យ អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានទទួលស្គាល់ថា ទីក្រុងប៊ែរឡាំងកំពុងអស់អាវុធ ហើយមិនអាចបញ្ជូនសព្វាវុធបន្ថែមទៀតទៅអ៊ុយក្រែន ដូចដែលបានសន្យានោះទេ ។

ការប្រកាសនេះកើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកាសែត The Times បានរាយការណ៍ថា ចក្រភពអង់គ្លេសក៏នឹងអស់សព្វាវុធដើម្បីបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែនផងដែរ ហើយនឹងមិនអាចផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់តម្រូវការយោធារបស់ទីក្រុងកៀវបានទៀតទេនៅត្រឹមចុងឆ្នាំ ២០២២ នេះ ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bild am Sonntag លោកស្រី Baerbock បានទទូចថា អាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ទីក្រុងកៀវទាំងផ្នែកយោធា និងហិរញ្ញវត្ថុ ប៉ុន្តែគ្រាន់តែមិនអាចបញ្ជូនអាវុធបន្ថែមទៀតបានទេនៅពេលនេះ ។

លោកស្រីបាននិយាយថា “ពិតណាស់ ប្រជាជនអ៊ុយក្រែនចង់បានការដឹកជញ្ជូនអាវុធឲ្យបានលឿន និងច្រើនជាងមុនដើម្បីបញ្ចប់សង្គ្រាម ។ ប៉ុន្តែយើងមិនមានប្រព័ន្ធអាវុធទំនើបៗនៅក្នុងបរិមាណដែលរដ្ឋាភិបាលទីក្រុងកៀវត្រូវការនៅពេលនេះនោះទេ” ។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់នៅតែជាអ្នកផ្តល់ជំនួយផ្នែកយោធាកំពូលមួយរបស់អ៊ុយក្រែន ជាមួយនឹងកិច្ចសន្យាក្នុងទំហំទឹកប្រាក់ចំនួន ១.៧ ពាន់លានដុល្លារ ខណៈកញ្ចប់ជំនួយទាំងនោះរួមមានអាវុធប្រឆាំងយន្តហោះ Gepard និង IRIS-T, ជើងទម្របាញ់រ៉ុក្កែត Mars, ប្រព័ន្ធកាំភ្លើងធំ Panzerhaubitze 2000, កាំជ្រួចមីស៊ីល ៧០ មីល្លីម៉ែត្រ ក៏ដូចជាគ្រាប់រំសេវ និងគ្រាប់ផ្លោងគ្រប់ប្រភេទទាំងអស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អង់គ្លេស អាចអស់សព្វាអាវុធ និងមូលនិធិជួយ អ៊ុយក្រែន ត្រឹមចុងឆ្នាំនេះ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង