Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំណត់បានជនសង្ស័យម្នាក់ទៀត ជាប់ពាក់ព័ន្ធក្នុងករណីធ្វើឃាត Dugina (មានវីដេអូ) 

បានផុស

នៅ

យោងតាមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា លោក Bogdan Tsyganenko ជាពលរដ្ឋនៃប្រទេសអ៊ុយក្រែន ក៏ជាប់ពាក់ព័ន្ធនឹងការសម្លាប់នាង Darya Dugina ដែលជាកូនស្រីរបស់អ្នកវិទ្យាសាស្ត្រនយោបាយ Alexander Dugin ផងដែរ។

លោក Bogdan Tsyganenko
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងនៃនាយកដ្ឋាននេះជឿថា លោក Tsyganenko បានធ្វើសកម្មភាពរួមគ្នាជាមួយ នាង Natalya Vovk ដែលសេវាកម្មពិសេសរបស់រុស្ស៊ីហៅថា ជាជនល្មើសនៃករណីឃាតកម្មនេះ។

លោក Bogdan Tsyganenko បានមកដល់ប្រទេសរុស្ស៊ី ក្នុងដំណើរឆ្លងកាត់ប្រទេសអេស្តូនីកាលពីថ្ងៃទី៣០ខែកក្កដា ហើយបានចាកចេញពីប្រទេស មួយថ្ងៃមុនការធ្វើឃាត។

នាង Darya Dugina

FSB រាយការណ៍ថា “រួមជាមួយ Natalya Vovk, ករណីឃាតកម្មលើ Dugina ត្រូវបានរៀបចំនៅទីក្រុងមូស្គូ ដោយសមាជិកម្នាក់ទៀតនៃក្រុមបំផ្លិចបំផ្លាញនិងភេរវករអ៊ុយក្រែន ឈ្មោះ Bogdan Petrovich Tsyganenko កើតនៅឆ្នាំ ១៩៧៨ ដែលបានមកដល់ប្រទេសរុស្ស៊ី ដោយឆ្លងកាត់អេស្តូនីនៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ ហើយបានចាកចេញពីទឹកដីនៃប្រទេសរុស្ស៊ី មួយថ្ងៃមុនពេលនៃការបំផ្ទុះ Dugina”។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន FSB មិនទាន់បញ្ចេញព័ត៌មានបន្ថែម លើសពីនេះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Oop Stop

ចុចអាន៖ សាវតាររបស់ជនសង្ស័យជាឃាតក និងដំណើររឿង ជុំវិញការសម្លាប់ Dugina

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៩ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម