ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ាក់ ផ្ទុះបាតុកម្មហិង្សា កំពុងជ្រួលច្របល់ពេញប្រទេស (មានវីដេអូ)
ប្រទេសអ៊ីរ៉ាក់ កំពុងជ្រួលច្របល់ខណៈមនុស្សចំនួន១៤នាក់ត្រូវបានសម្លាប់ និងជាង៣០០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាដោយហិង្សា ដែលផ្ទុះឡើងនៅតំបន់បៃតងរបស់ទីក្រុង បាកដាដកាលពីថ្ងៃចន្ទទី២៩ខែសីហា។

បាតុកម្មហិង្សានេះ កើតឡើងបន្ទាប់ពីការប្រកាសរបស់បព្វជិត Shia ដ៏មានឥទ្ធិពលគឺលោក Muqtada al-Sadr ថា លោកនឹងដកខ្លួនចេញពីជីវិតនយោបាយ។
កងកម្លាំងសន្តិសុខ បានបណ្តេញក្រុមបាតុករចេញពីវិមានសាធារណៈរដ្ឋរបស់ប្រទេសអ៊ីរ៉ាក់ ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងពិត។ មន្ត្រីសន្តិសុខអ៊ីរ៉ាក់បានប្រាប់ CNN ថា បាតុកររាប់រយនាក់ បានសម្រុកចូលអគារនៅខាងក្នុងតំបន់ បៃតង បន្ទាប់ពីការប្រកាសរបស់លោក al-Sadr។

វិមានសាធារណៈរដ្ឋ គឺជាកន្លែងដែលគណៈរដ្ឋមន្ត្រីអ៊ីរ៉ាក់ជួបប្រជុំ ហើយឥឡូវនេះ លោកនាយករដ្ឋមន្ត្រី Mustafa al-Kadhimi បានផ្អាករាល់កិច្ចប្រជុំរបស់រដ្ឋាភិបាល រហូតដល់មានការជូនដំណឹងបន្ថែម។ លោកនាយករដ្ឋមន្ត្រី បានជំរុញឲ្យលោក al-Sadr ជួយអំពាវនាវឲ្យបាតុករដកថយចេញពីស្ថាប័នរដ្ឋាភិបាល។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Barham Salih ក៏បានជំរុញឲ្យមានភាពស្ងប់ស្ងាត់ផងដែរ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “កាលៈទេសៈដ៏លំបាកដែលប្រទេសរបស់យើងកំពុងឆ្លងកាត់ តម្រូវឲ្យមនុស្សគ្រប់គ្នាគោរពដោយភាពស្ងប់ស្ងាត់ អត់ធ្មត់ ទប់ស្កាត់អំពើហិង្សា និងធានាថា ស្ថានភាពមិនរីកធំនិងគ្រោះថ្នាក់ ដែលនឹងបណ្តាលឲ្យមនុស្សគ្រប់គ្នា បាត់បង់ជីវិតនោះទេ”។

លោក Al-Sadr បាននិយាយថា លោកបានធ្វើការសម្រេចចិត្តកាលពី២ខែមុន ក្នុងការមិនជ្រៀតជ្រែកក្នុងកិច្ចការនយោបាយ ប៉ុន្តែឥឡូវនេះ លោកបានប្រកាសអំពីការចូលនិវត្តន៍ចុងក្រោយរបស់ខ្លួនពីនយោបាយ ហើយបិទការិយាល័យនយោបាយរបស់លោកទាំងអស់ នៅទូទាំងប្រទេស។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីភាពតានតឹង និងការតវ៉ារយៈពេលជាច្រើនសប្តាហ៍ ដែលបង្កឡើងដោយការសម្រេចចិត្តរបស់លោក al-Sadr ក្នុងខែមិថុនា បញ្ជាឲ្យប្លុកនយោបាយទាំងមូលរបស់លោក ដកខ្លួនចេញពីសភាអ៊ីរ៉ាក់ ជាការបង្ហាញកម្លាំងជាក់ស្តែង បន្ទាប់ពីមានភាពជាប់គាំងនយោបាយជាច្រើនខែ។

ប្រទេសអ៊ីរ៉ាក់ បានតស៊ូបង្កើតរដ្ឋាភិបាលថ្មី ចាប់តាំងពីការបោះឆ្នោតសភាក្នុងខែតុលាឆ្នាំមុន ដែលប្លុកនិកាយស៊ីអ៊ីតគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានបាត់បង់អាសនៈទៅក្រុម Sadrists។
លោក Al-Sadr ដែលធ្លាប់មានជំហរប្រឆាំងទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺមានប្រជាប្រិយភាពខ្លាំងណាស់នៅអ៊ីរ៉ាក់។ ទោះបីជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងរបស់លោកដើម្បីបង្កើតរដ្ឋាភិបាលមួយ ត្រូវបរាជ័យប៉ុន្មានខែបន្ទាប់ពីការបោះឆ្នោត ចំពេលមានការប្រឆាំងពីប្លុកគូប្រជែង។

ទីបំផុតនៅក្នុងខែកក្កដា សម្ព័ន្ធមិត្តនិកាយស៊ីអ៊ីតដ៏ធំបំផុតនៅក្នុងសភាអ៊ីរ៉ាក់ (Coordination Framework) បានតែងតាំងលោក Mohammed Shiya al-Sudani ឲ្យដឹកនាំប្រទេស ដែលបង្កឲ្យមានរលកនៃការតវ៉ាពីសំណាក់អ្នកដែលស្មោះត្រង់នឹងលោក al-Sadr៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ