ព័ត៌មានអន្ដរជាតិ
ប្រភព៖ លោក បៃដិន គ្រោងស្នើសភាអាមេរិក ឲ្យអនុម័តលក់អាវុធ ក្នុងទំហំទឹកប្រាក់ ១.១ ពាន់លានដុល្លារដល់ តៃវ៉ាន់ (មានវីដេអូ)
ដោយដកស្រង់ប្រភពជាច្រើន កាសែត Politico បានចុះផ្សាយថា ស្របពេលមានភាពតានតឹងជាមួយចិន, រដ្ឋបាលរបស់លោក ចូ បៃដិន គ្រោងនឹងស្នើសភាអាមេរិក ឲ្យអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ប្រមាណ ១.១ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងនាវាចំនួន៦០គ្រាប់ និងមីស៊ីលបាញ់លើអាកាសចំនួន១០០គ្រាប់ផងដែរ។

ប្រទេសចិន បានធ្វើសមយុទ្ធសង្គ្រាមធំបំផុតនៅជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ក្នុងខែនេះ។
រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន និងតំណាងរាស្រ្តសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើការគាំទ្រជាបន្តបន្ទាប់របស់ពួកគេ ដល់រដ្ឋាភិបាលទីក្រុងតៃប៉ិ ហើយការលក់សព្វាវុធដែលអនុម័តសម្រាប់កោះតៃវ៉ាន់ អាចត្រូវបានប្រកាសនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខ។

ប៉ុន្តែប្រភពខ្លះអះអាងថា រឿងសំខាន់នាពេលនេះ គឺនឹងផ្តោតលើការទ្រទ្រង់ប្រព័ន្ធយោធាបច្ចុប្បន្នរបស់តៃវ៉ាន់ និងបំពេញការបញ្ជាទិញដែលមានស្រាប់ ជាជាងការផ្តល់ជូននូវសមត្ថភាពថ្មី ដែលពិតជាធ្វើឲ្យចិន ក្តៅស្លឹកត្រចៀក។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍ Politico នោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន ដាក់ពង្រាយនាវា និងយន្តហោះ នៅជិតកោះតៃវ៉ាន់ ក្រោយអាមេរិក បញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង