ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមកម្ទេច អ៊ីស្រាអែល បើហ៊ានវាយប្រហារកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន (មានវីដេអូ)
ប្រធានាធិបតីអ៊ីរ៉ង់ បានគំរាមកម្ទេចប្រទេសអ៊ីស្រាអែល ប្រសិនបើទីក្រុង ហ្ស៊េរុយសាឡិម បើកការវាយប្រហារយោធា លើកម្មវិធីនុយក្លេអ៊ែររបស់ក្រុង តេហេរ៉ង់។

ចំពេលមានភាពតានតឹង, អ៊ីស្រាអែល ត្រូវគេសង្ស័យថា បានធ្វើការវាយប្រហារជាបន្តបន្ទាប់ សំដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក៏ដូចជាអ្នកវិទ្យាសាស្ត្រដ៏លេចធ្លោម្នាក់ផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយកាលពីថ្ងៃចន្ទទី២៩ខែសីហា ដែលគម្រប់ខួបមួយឆ្នាំនៃការកាន់តំណែងជាប្រធានាធិបតី, លោក Ebrahim Raisi បាននិយាយថា ប្រសិនបើអ៊ីស្រាអែលសម្រេចចិត្តអនុវត្តការគំរាមកំហែង បំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មែននោះ ពួកគេនឹងឃើញថា តើអ្វីៗដែលមានពីរបប Zionist នឹងនៅដដែលឬក៏អត់។

លោក Raisi និយាយថា សកម្មភាពរបស់អ៊ីស្រាអែល រួមទាំងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ និងសកម្មភាពបំផ្លិចបំផ្លាញ ប្រឆាំងរោងចក្រនុយក្លេអ៊ែរ គឺមិនអាចបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានទេ។
លោកក៏បានព្រមានដែរថា បើចង់ស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាមួយមហាអំណាចពិភពលោកឡើងវិញ នោះត្រូវតែឲ្យអ្នកត្រួតពិនិត្យអន្តរជាតិ បញ្ចប់ការស៊ើបអង្កេតរបស់ពួកគេលើភាគល្អិតអ៊ុយរ៉ាញ៉ូម ដែលអះអាងថាបានរកឃើញនៅកន្លែងមិនបញ្ចេញឈ្មោះក្នុងប្រទេស។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានជំរុញឲ្យអ៊ីរ៉ង់ ឆ្លើយសំណួរអំពីភាគល្អិតអ៊ុយរ៉ាញ៉ូម ដែលត្រូវបានរកឃើញនោះ។
ទីភ្នាក់ងារចារកម្មអាមេរិក, បណ្តាប្រទេសលោកខាងលិច និង IAEA សុទ្ធតែបាននិយាយថា អ៊ីរ៉ង់បានដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែរ ទោះអ៊ីរ៉ង់បានបដិសេដ ខិតខំផលិតអាវុធនុយក្លេអ៊ែរក៏ដោយ។

នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ទីក្រុងតេហេរ៉ង់ អាចបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ៣,៦៧ភាគរយ ហើយរក្សាឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមបាន ៣០០គីឡូក្រាម ក្រោមការត្រួតពិនិត្យឥតឈប់ឈរដោយកាមេរ៉ាឃ្លាំមើល និងអធិការរបស់ IAEA។
បន្ទាប់មក អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៨ ជាហេតុបង្កឲ្យមានភាពតានតឹងកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីរ៉ង់ នឹង ក្លាយ ជា សមាជិក នៃ អង្គការ កិច្ចសហប្រតិបត្តិការ សៀងហៃ ក្នុង ឆ្នាំ នេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ