ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ខាតបង់ទឹកប្រាក់ ១០ ពាន់លានដុល្លារ ដោយសារទឹកជំនន់
រដ្ឋមន្ត្រីក្រសួងផែនការប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទទី២៩ខែសីហាថា តាមការប៉ាន់ប្រមាណដំបូង ទំហំនៃការខូចខាតពីគ្រោះទឹកជំនន់ដ៏សាហាវនាពេលថ្មីៗនេះ គឺជាង១០ពាន់លានដុល្លារ។

ទឹកជំនន់ភ្លាមៗមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីភ្លៀងមូសុងជាប្រវត្តិសាស្ត្រ បានបំផ្លាញផ្លូវថ្នល់ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន ដោយបានសម្លាប់មនុស្សជាង ១០០០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងប៉ះពាល់ដល់មនុស្សជាង ៣៣លាននាក់ ពោលគឺជាង១៥ភាគរយនៃចំនួនប្រជាជន២២០លាននាក់ របស់ប្រទេសនេះ។
ស្របពេលជាមួយគ្នានោះ លោកស្រី Sherry Rehman រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុ បាននិយាយថា “វាជាមហាសមុទ្រដ៏ធំមួយ គ្មានដីស្ងួត ដើម្បីបូមទឹកចេញនោះទេ។ ឥឡូវនេះ មួយភាគបីនៃប្រទេសប៉ាគីស្ថាន គឺស្ថិតនៅក្រោមទឹក។ យើងមិនដែលឃើញបែបនេះឡើយ”។

រដ្ឋមន្ត្រីផែនការលោក Ahsan Iqbal បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា “ខ្ញុំគិតថា វានឹងមានទំហំធំ។ រហូតមកដល់ពេលនេះ ការប៉ាន់ប្រមាណដំបូងគឺថា វាបង្កការខូចខាតដ៏ធំ ខ្ពស់ជាង១០ពាន់លានដុល្លារ។ គិតត្រឹមពេលនេះ យើងបានបាត់បង់ជីវិតមនុស្សជាង ១០០០ នាក់ហើយ។ មានការខូចខាតដល់ផ្ទះជិតមួយលានខ្នង។ ប្រជាជន បានបាត់បង់ជីវភាពរស់នៅទាំងស្រុង”។
លោក Iqbal បានវាយតម្លៃទឹកជំនន់នាពេលថ្មីៗនេះថា អាក្រក់ជាងទឹកជំនន់ដែលបានវាយប្រហារប្រទេសប៉ាគីស្ថានក្នុងឆ្នាំ ២០១០ទៅទៀត។ វាអាចចំណាយពេលប្រាំឆ្នាំដើម្បីកសាង និងស្តារប្រទេសជាតិឡើងវិញ ខណៈក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ វានឹងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទិដ្ឋភាពសោកនាដកម្មគ្រោះទឹកជំនន់នៅប៉ាគីស្ថាន សម្លាប់មនុស្សជាង ១ពាន់នាក់ ខណៈ៣៣លាននាក់ ត្រូវជម្លៀស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ