Connect with us

ព័ត៌មានអន្ដរជាតិ

រូបភាពពីផ្កាយរណប ៖ ទឹកជំនន់លិចទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើង

បានផុស

នៅ

រូបភាពពីផ្កាយរណបនាពេលថ្មីៗនេះបង្ហាញថា ការងារជួសជុលទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង អាចត្រូវបានផ្អាក ដោយសារតែការខូចខាតបណ្ដាលមកពីទឹកជំនន់ក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមមជ្ឈមណ្ឌលយុទ្ធសាស្ត្រអន្តរជាតិ Beyond Parallel ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា រូបភាពពីផ្កាយរណបដែលថតបានកាលពីថ្ងៃពុធសប្ដាហ៍មុន មិនបានបង្ហាញពីសកម្មភាពសំខាន់ៗណាមួយនៅឯទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri នោះទេ ជាពិសេសនៅផ្លូវរូងក្រោមដីលេខ ៣ ។

Beyond Parallel បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “រូបភាពពីផ្កាយរណបដែលថតបានចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ បង្ហាញថា មិនមានការវិវឌ្ឍ ឬការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះតំបន់ខាងក្រៅច្រកសម្រាប់ផ្លូវរូងក្រោមដីលេខ ៣ ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានវាយតម្លៃថា កូរ៉េខាងជើងបានបញ្ចប់ការរៀបចំទាំងអស់សម្រាប់ការសាកល្បងនុយក្លេអ៊ែរនោះទេ” ។

មជ្ឈមណ្ឌលបានបន្ថែមថា “ការសាងសង់ផ្លូវទៅកាន់ផ្លូវរូងក្រោមដីលេខ ៤ ក៏ត្រូវបានផ្អាកផងដែរ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានទឹកជំនន់លិចផ្លូវចូលតែមួយគត់របស់ទីតាំងសាកល្បងនុយក្លេអ៊ែរ ក្នុងអំឡុងពេល ២ ខែកន្លងមកនេះ” ។

កន្លងមកកូរ៉េខាងជើង​បាន​ស្ម័គ្រ​ចិត្ត​រុះរើ​ទីតាំង Punggye-ri ក្នុង​ឆ្នាំ ២០១៨ ដើម្បី​បង្ហាញ​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ដល់​សហគមន៍​អន្តរជាតិ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅដើមឆ្នាំនេះកូរ៉េខាងជើងត្រូវបានគេជឿងថា ចាប់ផ្ដើមជួសជុលទីតាំង Punggye-ri ដែលជាកន្លែងនៃការសាកល្បងនុយក្លេអ៊ែរទាំង ៦ របស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ សារព័ត៌មាន រុស្ស៊ី ថា ក្រុមភេរវករ អ៊ុយក្រែន គំរាមសម្លាប់និពន្ធនាយក RT និង Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ជា​ប្រវត្តិសាស្ត្រ​អាមេរិក! ប្រធានាធិបតី​មួយ​រូប​ធ្លាប់​ស្បថ​ចូល​កាន់​តំណែង​នៅ​លើ​យន្តហោះ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ប្រតិបត្តិករទេសចរណ៍ថៃ សុំ​បន្ថយរយៈពេលស្នាក់នៅ​នៃ​គម្រោងលើកលែងទិដ្ឋាការ ​​សម្រាប់ភ្ញៀវចិន

ជីវិតកម្សាន្ដ១៦ នាទីutes មុន

សុខៗ V ស្រាប់តែបង្ហោះបទចម្រៀងរបស់ Rosé ក្នុងន័យគាំទ្រពេញទំហឹង

ព័ត៌មានជាតិ២៥ នាទីutes មុន

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម