ព័ត៌មានអន្ដរជាតិ
មេដឹកនាំសូវៀតចុងក្រោយបំផុត ទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំ (មានវីដេអូ)
លោក Mikhail Gorbachev អតីតមេដឹកនាំសូវៀត ដែលនាំសង្រ្គាមត្រជាក់ឲ្យដល់ទីបញ្ចប់ដោយសន្តិភាព បានទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/image-1251.png)
លោក Gorbachev ដែលចូលកាន់អំណាចក្នុងឆ្នាំ១៩៨៥ បានបង្ហាញមុខមាត់សហភាពសូវៀតទៅកាន់ពិភពលោក ហើយបានណែនាំនូវកំណែទម្រង់មួយចំនួនក្នុងសហភាពនេះ។ ប៉ុន្តែគាត់មិនអាចទប់ស្កាត់ការដួលរលំនៃសហភាពសូវៀត ពីការលេចឡើងនូវប្រទេសរុស្ស៊ីសម័យទំនើបបានទេ។
មន្ទីរពេទ្យប្រកាសថា គាត់មានជំងឺរ៉ាំរ៉ៃ និងធ្ងន់ធ្ងរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សុខភាពរបស់គាត់បានធ្លាក់ចុះ ខ្លាំងមែនទែន។
កាលពីខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺក្រលៀន ថ្វីបើជាមូលហេតុនៃការស្លាប់របស់គាត់ មិនត្រូវបានប្រកាសក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/image-1252-1024x575.png)
លោក Gorbachev បានក្លាយជាអគ្គលេខាបក្សកុម្មុយនិស្តសូវៀត និងជាមេដឹកនាំប្រទេសនៅអាយុ៥៤ឆ្នាំ។
នៅពេលនោះ គាត់គឺជាសមាជិកក្មេងជាងគេនៃក្រុមប្រឹក្សាកាន់អំណាច ដែលគេស្គាល់ថាជាការិយាល័យនយោបាយ។ អ្នកស្នងតំណែងមុនរបស់គាត់គឺលោក Konstantin Chernenko បានទទួលមរណភាពក្នុងអាយុ ៧៣ ឆ្នាំបន្ទាប់ពីកាន់តំណែងបានជាងមួយឆ្នាំ។
នៅឆាកអន្តរជាតិ គាត់បានឈានដល់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ជាមួយសហរដ្ឋអាមេរិក ហើយបានបដិសេធធ្វើអន្តរាគមន៍ ពេលដែលប្រទេសនៅអឺរ៉ុបខាងកើត បានក្រោកឡើងប្រឆាំងនឹងមេដឹកនាំកុម្មុយនិស្តរបស់ពួកគេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/image-1253.png)
នៅលោកខាងលិច គាត់ត្រូវបានគេមើលឃើញថា ជាស្ថាបត្យករនៃកំណែទម្រង់ ដែលបានបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាមត្រជាក់ក្នុងឆ្នាំ១៩៩១ ដែលជាពេលវេលានៃភាពតានតឹងយ៉ាងជ្រាលជ្រៅរវាងសហភាពសូវៀត និងប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។
គាត់បានទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៩០ “សម្រាប់តួនាទីឈានមុខគេរបស់គាត់ ក្នុងការផ្លាស់ប្តូររ៉ាឌីកាល់នៅក្នុងទំនាក់ទំនងខាងកើត – ខាងលិច”។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/image-1254-1024x576.png)
ប៉ុន្តែនៅក្នុងប្រទេសរុស្ស៊ីសម័យថ្មីដែលបានលេចឡើងក្រោយឆ្នាំ១៩៩១ គាត់បានហាក់ដូចជាថមថយឥទ្ធិពល នៅក្នុងនយោបាយដែលផ្តោតលើគម្រោងអប់រំនិងមនុស្សធម៌។
លោក Gorbachev បានប៉ុនប៉ងវិលត្រលប់ទៅជីវិតនយោបាយវិញក្នុងឆ្នាំ១៩៩៦ ប៉ុន្តែទទួលបានសំឡេងគាំទ្រត្រឹមតែ ០,៥% ប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី។
គួរបញ្ជាក់ថា សពរបស់លោក Gorbachev នឹងត្រូវបញ្ចុះនៅទីបញ្ចុះសព Novodevichy ក្នុងទីក្រុងមូស្គូ នៅក្បែរភរិយារបស់គាត់ឈ្មោះ Raisa ដែលទទួលមរណភាពដោយសារជំងឺមហារីកឈាមក្នុងឆ្នាំ១៩៩៩៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទង់ជ័យជម្នះសម័យសង្គ្រាមលោកលើកទី ២ របស់ សូវៀត លេចឡើងនៅ ទូទាំងផ្នែកនៃ អ៊ុយក្រែន កាន់កាប់ដោយ រុស្ស៊ី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច