ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បាញ់គ្រាប់ពិតព្រមានដ្រូន ចិន បន្ទាប់ពីលោកស្រី Tsai បញ្ជាឲ្យកងទ័ព ចាត់វិធានការតបតខ្លាំងក្លា (មានវីដេអូ)
តៃវ៉ាន់ បានបាញ់ព្រមានដាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ចិន ដែលសម្រុកចូលកោះមួយនៅឯនាយសមុទ្រកាលពីថ្ងៃអង្គារទី៣០ខែសីហា។

ការបាញ់ព្រមាននេះ កើតឡើងភ្លាមៗបន្ទាប់ពីលោកស្រីប្រធានាធិបតី Tsai Ing-wen និយាយថា លោកស្រីបានចេញបញ្ជាឲ្យយោធាតៃវ៉ាន់ ចាត់វិធានការតបតខ្លាំងក្លា ប្រឆាំងនឹងអ្វីដែលលោកស្រីហៅថាជាការបង្កហេតុរបស់ចិន។
នេះជាលើកទីមួយហើយ ដែលការបាញ់ព្រមាន ត្រូវបានអនុវត្តនៅក្នុងឧប្បត្តិហេតុបែបនេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងតៃវ៉ាន់។

យោងតាមអ្នកនាំពាក្យយោធាតៃវ៉ាន់, ដ្រូន បានវិលត្រលប់ទៅប្រទេសចិនវិញបន្ទាប់ពីការបាញ់ព្រមាន។
អ្នកនាំពាក្យបញ្ជាការដ្ឋានការពារជាតិ Kinmen លោក Chang Jung-shun បាននិយាយថា កងទ័ពតៃវ៉ាន់ បានបាញ់គ្រាប់ពិត មុនម៉ោង៦ល្ងាច ដើម្បីព្រមានដ្រូនចិន ដែលហោះចូលទៅជិតកោះ Erdan។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការឆ្លើយតបភ្លាមៗពីប្រទេសចិនទេ។

តៃវ៉ាន់ បានត្អូញត្អែរម្តងហើយម្តងទៀត អំពីយន្តហោះគ្មានមនុស្សបើករបស់ចិន ហោះហើរជិតប្រជុំកោះតូចៗ ដែលខ្លួនគ្រប់គ្រងនៅជិតឆ្នេរសមុទ្ររបស់ប្រទេសចិន។
ប្រទេសចិន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi កាលពីដើមខែសីហា ដែលជាហេតុបង្កើនភាពតានតឹងរវាងប្រទេសមហាអំណាច៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CBC
ចុចអាន៖ ចិន ដាក់ពង្រាយនាវា និងយន្តហោះ នៅជិតកោះតៃវ៉ាន់ ក្រោយអាមេរិក បញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?